adverise with khmeread Septimius 07 610x436

iPhone ដើរ​យឺត​ត្រូវធ្វើ​ដូចម្តេច​ទើប​ដើរ​លឿន​វិញ​?

​    ​បើ​អ្នក​ប្រើ iPhone ស៊េរី​ទាប តើ​មាន​អារម្មណ៍​ថា​យឺត​ឬ​ចម្លែក​ដែរ​ទេ​? នៅពេល​ដែលមាន​អារម្មណ៍​ដូច្នេះ មានន័យថា​វា​កំពុងតែ​មានការ​រាំងស្ទះ​ដោយសារ​បើ​កម្មវិធី​ច្រើន​។ ជួនកាល​បិទ​កម្មវិធី​អស់ហើយ​នៅតែ​ដើរ​យឺត​ដដែល តើ​នេះ​មកពី​អ្វី​? ទូទៅ​សម្រាប់​ស៊េរី​ទូរស័ព្ទដៃ iPhone ស៊េរី 4s ចុះ​មាន​ទំហំ RAM ខ្ពស់បំផុត 512 MB តែប៉ុណ្ណោះ​។​

​    ​នៅពេលដែល​លោកអ្នក​លេង Wi-Fi ឬក៏ Internet តាម​ស៊ីម​ខ្លាំង នោះ​ទូរស័ព្ទ​របស់​អ្នក​កើន​កម្ដៅ​ដែលជា​បញ្ហា​ធ្វើ​ឲ្យ​រាង​ដើរ​យឺត​។ ប៉ុន្ដែ​មាន​វិធី​អាច​ឲ្យ​វា​ស្ងប់​ទៅវិញ ប្រៀប​បីដូច​ជា​យើង​កំពុង​យក​ទឹក​ទៅ​ស្រោច​លើ​វា​ឱ្យ​ត្រជាក់​អ​ញ្ជឹ​ង​។​

​    ​ដើម្បី​ឲ្យ​ស្ថានភាព​ទូរស័ព្ទ​ត្រឡប់មក​ដើរ​លឿន​វិញ ដំបូង​អ្នក​ត្រូវ​ដោះ​សោរ​សិន បន្ទាប់មក​ចុច​ប៊ូល​តុង​បិទ​រហូតដល់​ចេញ "Slide to power off" លេចឡើង​។ ដំណាក់កាល​បន្ទាប់​ចុច "Home Button" រហូតដល់​តែ​លោត​ទៅ "Home Screen" វិញ​ជាការ​ស្រេច​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់