Wayne Rooney អាចនឹងផ្ទេរទៅលេងនៅក្លឹបចិនឬទៅក្របខណ្ឌ MLS ប្រសិនបើចាកចេញពី Man Utd

          ប្រសិនបើ​ចាកចេញពី​ក្លឹប​​ Man Utd នៅ​រដូវ​ក្តៅនេះមែននោះ ខ្សែប្រយុទ្ធ​​ចាស់វស្សា Wayne Rooney ប្រហែល​ជាត្រូវ​ផ្ទេរទៅលេង​នៅឯបរទេស​។

          Rooney មិនសូវ​មានឱកាស​បង្ហាញ​មុខ​ទេ​នៅពហុកីឡាដ្ឋាន Old Trafford ហើយ​ក៏មិនត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់លោក Gareth Southgate ផងដែរ។

          កីឡាករ​ជើង​ចាស់​របស់​ក្រុម​បិសាចក្រហម​រូបនេះ​ត្រូវ​បាន​គេភ្ជាប់​ទៅនឹង​ការវិលត្រឡប់​ទៅក្លឹប​ចាស់ Everton ​វិញ​ដោយ​គ្មាន​តម្លៃខ្លួន។ ប៉ុន្តែទោះជា​យ៉ាងណាគេជឿថា ការ​ផ្ទេរ​ទៅ​កាន់​ក្លឹបនៅ​ចិន​ឬក្របខណ្ឌ MLS ហាក់ដូចជា​ទំនងជាង​សម្រាប់កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ។

          តាមព័ត៌មាន​ថា​ Man Utd ​​ចង់ផ្ទេរ​ខ្សែ​ប្រយុទ្ធ Romelu Lukaku ហើយ​អាច ​ប្រើ​ប្រាស់​ Rooney សម្រាប់​កិច្ច​ព្រមព្រៀង​ដើម្បីនាំ​យក​ Lukaku មកកាន់​ពហុ​កីឡាដ្ឋាន Old Trafford ។ ខ្សែប្រយុទ្ធ​សញ្ជាតិបែល​ហ្ស៊ិក​រូបនេះក៏បានបដិសេធ​មិនបន្ត​កិច្ច​ព្រមព្រៀង​នៅ​ Goodison Park ហើយ​រំពឹង​ថា នឹង​ចាកចេញនៅ​រដូវ​ក្តៅនេះផងដែរ។

          ក្លឹប West Ham ក៏ត្រូវ​បាន​គេភ្ជាប់ទៅកិច្ច​ព្រមព្រៀង​ផ្ទេរ​ Rooney ផងដែរ។ ការលើក​ឡើង​អំពី​ការផ្ទេរ​ទៅកាន់​ពហុកីឡាដ្ឋាន London Stadium មាន​កាន់តែ​ច្រើន​ឡើង បន្ទាប់ពី​គេឃើញ​កូ​នប្រុស​របស់ Rooney ពាក់​ឈុត​របស់ក្រុម West Ham ៕

adverise with khmeread