Ashley Cole: ខ្ញុំគ្មានការសោកស្តាយទេនៅពេលចាកចេញពី Arsenal ហើយ មកចូលរួមជាមួយ Chelsea

          អតីត​ខ្សែការ​ពារស្លាបឆ្វេងរបស់ក្លឹប Chelsea កីឡាករ Ashley Cole និង​ជាជម្រើស​ជាតិអង់គ្លេស​បាន​លាតត្រដាង​អំពី​ការ​ចាកចេញពី​ក្លឹប​ Arsenal ​កាល​ពី​ឆ្នាំ​២០០៦​ទាំង​ចម្រូង​ចម្រាស ដោយបានបង្ហើបប្រាប់​ថា ខ្លួននៅ​តែសើច​ចំអក​ចំពោះ​ក្រុម​កាំភ្លើងធំ Arsenal។

          Chelsea បាន​ចុះកិច្ចព្រមព្រៀងផ្ទេរ​ Cole ដែល​កាល​នោះមាន​វ័យ​២៥​ឆ្នាំ​ក្នុង​តម្លៃ​៥លាន​ផោន​ ស្របពេលដែល​កីឡាករ William Gallas​ របស់ Chelsea ត្រូវ​ផ្ទេរ​ទៅ​​ Arsenal វិញផងដែរ។

          Cole ជា​ខ្សែការ​ពារ​ស្លាបឆ្វេង​ដ៏ឆ្នើម​របស់អង់គ្លេស​និងបាន​បដិសេធមិន​ទទួល​យក​សំណើ​៥៥.០០០​ផោន​ក្នុងមួយសប្តាហ៍​ពីលោក Arsene Wenger ហើយ​ទទួល​យក​ប្រាក់ឈ្នួល ៩០.០០០​លាន​ផោន​ក្នុងមួយសប្តាហ៍​ពី​លោក Roman Abramovich ។

          សួរថា តើ​លោក​មាន​ការសោក​ស្តាយ​ទេ​នៅពេល​ចាកចេញពី​ក្រុម​​ Arsenal ? Cole បានឆ្លើយ​ថា “​អត់ទេ។ ខ្ញុំពិតជា​រីករាយណាស់​។ ខ្ញុំ​នឹក​កីឡាករ​ចាស់ៗ​នៅ​ទីនោះ ប៉ុន្តែ​ខ្ញុំត្រូវ​បោះជំហាន​បន្ត​និង​ដើម្បីលើក​ពាន។ ខ្ញុំមិនសោក​ស្តាយ​នោះទេ”៕

adverise with khmeread