adverise with khmeread Heart rate

កម្មវិធី​វាស់​ចង្វាក់បេះដូង​សម្រាប់ iPhone និង Android

​    ​សម័យ​ឥឡូវ​បច្ចេកវិជ្ជា​កាន់​ទំនើប​ទៅៗ សឹងតែ​ថា​អ្នក​មិនបាច់ចាំ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ក៏​ខ្លួន​អ្នក​អាចធ្វើ​បានដែរ​។ ថ្ងៃនេះ khmeread សូម​បង្ហាញ​នូវ​កម្មវិធី​មួយ​ជូន​ពុក​ម៉ែ​បងប្អូន ដែល​កម្មវិធី​នោះ​មាន​ឈ្មោះថា Instant Heart Rate ដែលជា​កម្មវិធី​សម្រាប់​ធ្វើការ​វាស់​នូ​វច​ង្វា​ក់​បេះដូង​។ ថ្វីបើ​យើង​រស់​នៅបាន​សុខ​ស្រួល​និង​មិនសូវ​ខ្វល់ខ្វាយ​រឿង​ផ្សេងៗ តែ​រឿង​សុខភាព​នេះ​មួយ​យើង​មិនអាច​បោះបង់ចោល​បានឡើយ​។ ទោះជា​កម្មវិធី​នេះ​មាន​សមត្ថភាព​វាស់​បានត្រឹមតែ​ចង្វាក់បេះដូង​ក៏ពិតមែន ប៉ុន្ដែ​បេះដូង​សម្រាប់​មនុស្ស​គឺ​សំខាន់​ខ្លាំងណាស់ ព្រោះ​មនុស្ស​អាច​រស់​នៅបាន​គឺ​ដោយសារតែ​វា​មួយគត់​។​

​    ​របៀប​ប្រើប្រាស់​កម្មវិធី​នេះ​។ នៅពេលដែល​បើក​កម្មវិធី​នេះហើយ​វា​លោត​នូវ​ពន្លឺ Flash របស់​កាមេរ៉ា បន្ទាប់​អ្នក​គ្រាន់តែ​យក​ចង្អុលដៃ​ដាក់​ឲ្យ​ចំ​ពីមុខ​កាមេរ៉ា​ថ្ម​មៗ​ជាការ​ស្រេច​។ អ្នក​ត្រូវ​រង់ចាំ​រហូតដល់​តែ​កម្មវិធី​នេះ​បញ្ចប់ គួរបញ្ជាក់​ផងដែរ​ថា​បើសិនជា​អ្នក​ដាក់​ចង្អុលដៃ​លើ​កាមេរ៉ា​ខ្លាំងៗ​នោះ​វា​អាច​នឹង​វិភាគ​ចង្វាក់បេះដូង​អ្នក​ខុស អ​ញ្ជឹ​ង​សូម​ដាក់​ឲ្យ​ថ្នមៗ​ព្រោះ​ថាបើ​អ្នក​សង្កត់​ខ្លាំង​ទៅ វា​នឹងធ្វើ​ឲ្យ​ចរន្ត​សរសៃឈាម​មាន​សម្ពាធ​ដែលជា​កត្តា​ធ្វើ​ឲ្យ​វាស់​ខុស​។ សេចក្ដីណែនាំ​ផ្សេងទៀត​មាននៅ​ក្នុង​កម្មវិធី​ប្រើប្រាស់​។​

​    ​ចំពោះ​កម្មវិធី​នេះ​ផងដែរ​មាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ទាំង iOS និង Android៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់