adverise with khmeread Samsung galaxy s6 review aa 26 of 45 710x399

ប្រើ Sensor ចង្វាក់បេះដូង ដើម្បី​បដិសេធ​ការហៅ​ចូល​នៅលើ Galaxy S6 Edge និង S6 Edge+

​    ​បើសិនជា​អ្នកជា​ម្ចាស់​ទូរស័ព្ទដៃ Galaxy S6 Edge និង S6 Edge+ អ្នក​អាច​ប្រើប្រាស់​នូវ Sensor ចង្វាក់បេះដូង​ដើម្បី​បដិសេធ​រាល់​ការហៅ​ចូល​បាន​។ មុខងារ​នេះ​គឺ​វា​មាន​ប្រយោជន៍ ពីព្រោះ​អ្នក​មិនចាំបាច់​ក្រវៀសដៃ​លើ​អេក្រង់ ឬ ចុច​ប៊ូល​តុង Power ដើម្បី​បិទ​ការ​ហៅចូល​នោះឡើយ​។ វិធី​នេះ​មាន​អត្ថប្រយោជន៍​ដូចជា ពេល​កំពុង​បើកឡាន មើល​រឿង​ក្នុង​រោងកុន អង្គុយ​ពិភាក្សា​ជាមួយ​នរណាម្នាក់ ដោយ​ការ​ក្រឡេក​លិច​កើត​ចុច​បិទ​ការ​ហៅចូល ជាពិសេស​ខណៈពេលដែល​យើង​កំពុងបើក​បើ​រហើយ​យើង​ចង់​ចុច​បិទ​វា ដូចនេះ​មិនចាំបាច់​មើល​លិច​កើត​ទៀត​ទេ​។​

​    ​របៀប​បើក​មុខងារ​នេះ​ឲ្យ​ដំណើរការ​៖
​    ​១. ចូលក្នុង Setting>Edge Screen>Edge lighting បើសិនជា​មុខងារ​នេះ off សូម​បើក​វា​ឲ្យ On វិញ​។​
​    ​២. បន្ទាប់មកទៀត​ចូលទៅ Quick reply ហើយ​ត្រង់​កន្លែង toggle របស់​វា​សូម​បើក​វា On​។​


​    ​៣. ចុងក្រោយ​បើសិន​ជាការ​ហៅចូល​នោះ​អ្នក​មិន​ចង់​លើក គ្រាន់តែ​យក​អ​ង្អុ​ល​ម្រាមដៃ​អ្នក​ដាក់​ត្រង់​កាមេរ៉ា​នៅពេលដែល​វា​លោត​ភ្លើង​ក្រហម នោះ​វា​នឹង​បដិសេធ​ការហៅ​ចូល​នោះ​ភ្លាម​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់