adverise with khmeread Zin

Zayn Malik ៖ Gigi Hadid គ្រាន់តែជាមិត្តភក្តិធម្មតា

វាហាក់ដូចជា​ថា ហ្ស៊ីន ម៉ាលីក (Zayn Malik) អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​អង់គ្លេស One Direction បាន​បដិសេធ​ថា លោក​គ្មានទំនាក់ទំនង​ជា​មួយ​នឹង​តារាបង្ហាញ​ម៉ូត ជីជី ហាឌីដ (Gigi Hadid) ទេ បើទោះបីជា​មាន​ពាក្យ​ចចាមអារ៉ាម​និងការណាត់ជួប​ទៅកម្សាន្តនៅ​ខាងក្រៅជា​បន្តបន្ទាប់ក៏​ដោយ​។

តារាចម្រៀង​វ័យ២៣​ឆ្នាំ​រូបនេះ​បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាន់ច្រឡំ​អំពីស្ថានភាព​នៃ​ទំ​នាក់ទំនង​របស់ខ្លួន​ជា​មួយនឹង​តារាបង្ហាញម៉ូត​វ័យ​២០​ឆ្នាំរូបនេះ​ ដោយ​អះ​អាង​ថា “​អ្នក​ទាំង​ពីរគ្រាន់តែជា​មិត្តភក្តិ​នឹងគ្នា”។

អំឡុងបទសម្ភាស​មួយ​កាលពីថ្ងៃព្រហស្បតិ៍ ហ្ស៊ីន ត្រូវ​បាន​សួរថា តើ​លោក​កំពុងមានទំនាក់ទំនងស្នេហាជាមួយ ជីជី ឬយ៉ាងណា ប៉ុន្តែ​ ហ្ស៊ីន​ ហាក់​ដូច​ជា​ផ្តល់​សារបែបចាក់​ខ្សែ។ ហ្ស៊ីន ម៉ាលីក បានឆ្លើយថា “បាទ !​យើងគឺជា​មិត្ត​ល្អនឹងគ្នា”។

ដំបូងឡើយ អ្នកទាំងពីរ​បាន​ធ្វើ​ឲ្យ​មាន​ពាក្យចចាមអារ៉ាម​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ គឺពីរសប្តាហ៍​ បន្ទាប់ពី​ ជីជី បានចែកផ្លូវគ្នា​ពី​អតីត​មិត្តប្រុស ចូ ចូណាស (Joe Jonas) ។ ហ្ស៊ីន និង ជីជី ត្រូវគេប្រទះឃើញ​នៅ​ខាងក្រៅ​ច្រើន​លើក​ច្រើន​សា។

ប្រភពជាច្រើន​លើក​ឡើងថា ភាព​ស្និទ្ធ​ស្នាល​របស់​អ្នក​ទាំងពីរ​គ្រាន់តែជា​ការ​​​លេងសើចទេ ប៉ុន្តែ​ពួក​គេ​នៅ​តែបន្ត​បង្ហាញភាព​ស្និទ្ធស្នាល​ដដែល​ដោយ​ស៊ែ​រូបភាព​របស់គ្នា​ទៅវិញ​ទៅមកតាម​បណ្តាញសង្គម៕

adverise with khmeread
ប្រភព៖ aceshowbiz

អ្នកនឹងចូលចិត្ត

មតិយោបល់