ខូច​ដែរ​តើ​!!!​ ពូ​ម៉ូតូឌុប​នាំ​ស្រី​ដេក​ផ្ទះសំណាក់​...​ត្រូវ​ស្រី​លួច​ម៉ូតូ​

    តាកែវ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តតាកែវ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២​០១៧​វេលា​ម៉ោង​១១​យប់​ទៅ​ម៉ោង​៣ ​និង​៤៧​នាទី​ទៀបភ្លឺ​ ហើយថ្ងៃទី​២៣​ មីនា ២០១៧ ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះសំណាក់​សុខសាន្ត ស្ថិតនៅ​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​បាន​ឃាត់​ស្ត្រី​ម្នាក់​ពីបទ​លួច​ម៉ូតូ​មួយគ្រឿង​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ឆេង ស្រី​ម៉ៅ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួ​​យ​គ្រឿង​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ តាកែវ 1I-8073 ដែល មាន​តួ​និង​លេខ​ម៉ាស៊ីន​8842620​។​

    ចំណែក​ម្ចាស់​ឈ្មោះ សុខ គឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​រស់នៅ​ភូមិ​សំរោង ឃុំ​ត្រឡាច ស្រុក​ទ្រាំ​ង ខេត្តតាកែវ មុខរបរ​រត់​ម៉ូតូឌុប​ខណៈពេលដែល​ឈ្មោះ​ សុខ គឿន បាន​នាំ​ឈ្មោះ​ ឆេង ស្រី​ម៉ៅ ​មក​ដេក​ផ្ទះសំណាក់​ខាងលើ។​

    នៅពេល​ឈ្មោះ​ សុខ គឿន ដេកលក់​ឈ្មោះ ឆេង ស្រី​ម៉ៅ ក៏​លួច​យក​ម៉ូតូ​ជិះ​ចេញពី​ផ្ទះសំណាក់​។ ​លុះដល់​ម៉ោង​៥​ និង​១០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ម្ចាស់​ភ្ញាក់ឡើង​បាត់​ម៉ូតូ​ក៏​ទៅប្តឹង​សមត្ថកិច្ច​ស្ទា​ក់​ចាប់បាន​ជនសង្ស័យ​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...