ប៉ូលិសប៉េរូចាប់បានថ្នាំញៀន បិទតែមលើកញ្ចប់សុទ្ធតែម៉ាក "Lionel Messi"

    ​ប៉ូលិស​ក្នុងប្រទេស​ប៉េ​រូ​បាន​រឹបអូស​កូកាអ៊ីន​នាំចេញ​ចំនួន ១,៤ គីឡូក្រាម​ដែលមាន​រូប​មុខ​កីឡាករ Lionel Messi នៅលើ​កញ្ចប់​។​

​    ​ការ​រឹបអូស​បាន​នេះ ដែល​តាម​ការរាយការណ៍​មានតម្លៃ ៩១ លាន​ដុល្លារ ក៏មាន​រូបភាព​ឡូហ្គោ​អក្សរ "M" របស់​វីរបុរស​នៃ​ក្រុម Barcelona រូបនេះ ផងដែរ ខណៈ​កញ្ចប់​ផ្សេងទៀត​មាន​រូប​ត្រា​ស្ដេច​អេ​ស្ប៉ា​ញ​។​

​    ​រូបភាព​បង្ហាញ​ពី Messi នៅក្នុង​ឈុត Barcelona ដោយ​អម​ជាមួយ​ម៉ាក​របស់គាត់​ផ្ទាល់ ក៏ដូចជា​ឈ្មោះ​របស់​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​ផងដែរ​។​

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ការនាំចេញ​នេះ​មាន​គោលដៅ​ទៅ​ទ្វីបអឺរ៉ុប​មុននឹង​ត្រូវបាន​រឹបអូស​ដោយ​មន្ត្រីប៉ូលិស​។​

​    ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​ទៀត​នោះ​គឺ កាសែត​អេ​ស្ប៉ា​ញ El Mundo Deportivo បាន​រាយការណ៍​ថា ការនាំចេញ​ខុសច្បាប់​នៃ​ថ្នាំញៀន​ថ្នាក់ "A" នេះ​ត្រូវបាន​លាក់ទុក​នៅក្នុង​កុងតឺន័រ​ដែល​ដឹក​មឹក​យក្ស​ចំនួន ១.៣០០ ក្បាល​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត