adverise with khmeread 1

សម្តីចុងក្រោយរបស់ Vidic មុនចូលនិវត្តន៍៖ "បញ្ហារបួសវាដល់ដំណាក់កាលលែងអាចឱ្យខ្ញុំលេងបាល់តទៅទៀតហើយ"

អតីតវីរៈបុរសក្រុមបិសាចក្រហម Manchester United កីឡាករ Nemanja Vidic បានចូលនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ហើយកាលពីថ្ងៃម្សិលមិញនេះ។

ខ្សែការកណ្តាលវ័យ ៣៤ ឆ្នាំ ដែលបានចំណាយពេលជិត ៩ រដូវកាលនៅក្នុងទឹកដី Old Trafford បានសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្លួនហើយ បន្ទាប់ពីចាកចេញពីក្រុម Inter Milan ដោយការព្រមព្រៀង​គ្នា​ទៅវិញទៅមក​កាល​ពី​ដើមខែ​នេះ​។

ក្លឹប Manchester United ដែលបានតែងតាំង Vidic ជាប្រធានក្រុមខ្លួន មុនពេលដែលគាត់បានផ្លាស់ទៅលេងនៅទឹកដីអ៊ីតាលីនាអំឡុងឆ្នាំ ២០១៤ បានប្រកាសថា​​អតីត​កីឡាករ​អន្តរ​ជាតិ​ស៊ែ​ប៊ីរូបនេះបានចូលនិវត្តន៍ហើយ ជាមួយ​នឹងសេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការផ្ទាល់​របស់ពួកគេ​។

អតីតខ្សែការពារដែលធ្លាប់ជោគជ័យបំផុតក្នុងអាជីពជាកីឡាករនៅទឹកដី Old Trafford មួយនេះបានបញ្ជាក់ថា "ពេលវេលាបានឈានចូលមកដល់ហើយសម្រាប់ខ្ញុំដើម្បីព្យួរស្បែកជើង"។

គាត់បានបញ្ជាក់ទៀតថា "បញ្ហារបួសវាដល់ដំណាក់កាលលែងអាចឱ្យខ្ញុំលេងបាល់តទៅទៀតហើយ។ ខ្ញុំចង់និយាយពាក្យអរគុណទៅកាន់កីឡាករទាំងអស់ដែលខ្ញុំធ្លាប់លេងជាមួយ រាល់គ្រូបង្វឹកទាំងអស់ រួមទាំងបុគ្គលិកដែលខ្ញុំធ្លាប់សហការជាមួយ ហើយសម្រាប់ពាក្យអរគុណដែលធំបំផុត គឺជូនចំពោះបណ្តាប្រិយមិត្តទាំងអស់សម្រាប់ការគាំទ្ររបស់ពួកគេប៉ុន្មានឆ្នាំកន្លងមកនេះ"៕

ខណៈអតីតមិត្តរួមក្រុម Rio Ferdinand ដែលជាដៃគូរដ៏រឹងមាំរបស់ខ្លួន ក៏បានក្រងជារូបភាពមួយសន្លឹកផងដែរដើម្បីលាមិត្តសំឡាញ់របស់ខ្លួនទៅក្នុងបណ្តាញសង្គម Facebook របស់គាត់ផ្ទាល់ផងដែរ។

ហើយខាងក្រោមនេះគឺជាតារាងដែលគាត់ធ្លាប់ទទួលបានជោគនាពេលកន្លងមកនៅទឹកដី Old Trafford ៖

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់