adverise with khmeread 0

វិធី​កម្ចាត់​មុន​លើ​ដងខ្លួន​និង​មុខ​ជាមួយនឹង​ការព្យាបាល​តាមបែប​ធម្ម​ជាតិ​

    ​អ្នក​អាចមាន​ស្បែក​រលោង ស្រស់ស្អាត និង​សុខ​ភាពល្អ​តាមរយៈ​ឱសថ​ធម្មជាតិ​ជាច្រើន ដែល​អ្នក​អាច​ផលិត​នៅផ្ទះ​បាន​ដោយ​ខ្លួនឯង​។ មនុស្ស​គ្រប់​វ័យ​តែងតែ​កើតមុន ដូច្នេះ​ដើម្បី​កម្ចាត់​មុន​ចង្រៃ​បាន​សូម​អាន​ការណែនាំ​ដូចខាងក្រោម​។​

​     ១. មុន​ស្បែកក្បាល
​    ​ទម្ងន់​របស់​សក់​អាច​បង្ក​ឱ្យ​បែកញើស និង​ស្ទះ​លំហូរ​ខ្យល់​មកលើ​ស្បែកក្បាល​។ សក់​ក៏​ជា​បរិយាកាស​ដ៏​ល្អ​សម្រាប់​ការកកើត​អង្គែ​លើ​ក្បាល​ផងដែរ​។ ស្បែកក្បាល​របស់​អ្នក​អាច​វិល​ត្រឡប់មក​រូបរាង​ដើម​វិញ​ជាមួយនឹង​ការស្តារ​នូវ​សូលុយស្យុង pH របស់​សក់​និង​ស្បែកក្បាល​ឡើងវិញ​។ អ្នក​អាចធ្វើ​វា​បាន​ជាមួយនឹង​ម្សៅ​មេនំ​ប៉័ង និង​ទឹកខ្មេះ​។

​    ​លាយ​ម្សៅ​មេនំ​ប៉័ង​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ បង្កើត​សូលុយស្យុង​ចេញពី​ទឹកខ្មេះ​ប៉ោម​កន្លះ​កែវ ជាមួយនឹង​ទឹក​ធម្មតា​កន្លះ​កែវ​។ លាប​ប្បាយ​ទឹកខ្មេះ​និង​ម្សៅ​មេនំ​ប៉័ង​លើ​ឫស​សក់ ហើយ​ម៉ាស្សា​ថ្នមៗ​ឱ្យ​ពេញ​ស្បែកក្បាល​។ ទឹកខ្មេះ​ប៉ោម​និង​ទឹក​ធម្មតា​លាយ​ចូលគ្នា​រួច​ត្រូវ​យកមក​ស្រោច​លើ​ស្បែកក្បាល​ឱ្យ​សព្វ ហើយ​ទុកចោល ២ នាទី សឹម​លាង​សម្អាត​ចេញ​។

​    ​២. មុន​លើ​មុខ
​    ​ប្រសិនបើ​អ្នក​ចង់​គ្រប់គ្រង​មុន​លើ​មុខ​បាន អ្នក​ត្រូវតែ​អនុវត្ត​វិធី​ថែរក្សា​មុខ​ឱ្យបាន​ល្អ​ទៀត​ទាត់​រាល់ថ្ងៃ​។ អាកាសធាតុ​ក្តៅ​អាចធ្វើឱ្យ​ស្ទះ​រន្ធ​ញើស​របស់​អ្នក ដូច្នេះ​ការថែរក្សា​ស្បែក​មុខ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។​

​    ​ដើម្បី​គ្រប់គ្រង​មុន​លើ​មុខ​បាន វា​មិនចាំបាច់​ទាល់តែ​ប្រើ​ផលិតផល​ថ្លៃ​នោះទេ​។ ខាងក្រោម​នេះ​គឺជា​ផលិតផល​ស្បែក​តម្លៃថោក​ដែល​អ្នក​អាច​លៃលក​បាន​៖
​    ​- ម្សៅពោត​: វា​ដើរតួ​ជា​អ្នក​កម្ចាត់​កោសិកា​ងាប់​លើ​ស្បែ​កមុខ​។​
​    ​- ទឹកខ្មេះ​ប៉ោម​: ជាតិ Astringent អាច​សម្លាប់​បាក់តេរី និង រក្សា​តុល្យភាព​សូលុយស្យុង pH របស់​ស្បែក​។
​    ​- ទឹក​ផ្កា Witch Hazel: ទឹក​នេះ​អាច​ប្រឆាំង​ការ​ហើម​និង​រលាក​។​


​    ​- យ៉ា​អួ​: ផ្តល់​សារធាតុចិញ្ចឹម និង​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួយ​ស្តារឡើងវិញ​នូវ​តុល្យភាព pH​។

​    ​ដំបូន្មាន​ល្អ​គឺថា​ត្រូវ​ចង​សក់​ឡើងលើ​នៅ​រដូវក្តៅ​ហើយ​សើម​។ តាម​វិធី​នេះ​អ្នកនឹង​អាច​រក្សា​ស្បែក​មិនឱ្យ​មាន​ជាតិ​ខ្លាញ់​ហួសប្រមាណ និង​កាត់បន្ថយ​បាន​នូវ​ការ​បែកញើស​ហូរ​មកលើ​មុខ ដែល​បង្ក​ឱ្យ​កើតមុន​។​

​    ​៣. មុន​លើ​ដងខ្លួន​
​    ​មុន​ខ្នង និង​មុន​ទ្រូង​បង្កឡើង​ដោយសារ​ជាតិ​ខ្លាញ់ និង​កោសិកា​ស្បែក​ដែល​ងាប់​រួច​ប៉ះ​ជាមួយនឹង​បាក់តេរី​។ ស្បែក​ក្រហម និង​ស្បែក​គ្រើម​ដោយសារ​មុន​ត្រូវបាន​បង្កឡើង​ដោយសារ​ក្រពេញ​ញើស​ស្ទះ​។ អ្នក​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​តាមរយៈ​ការយក​ក្រណាត់​សើមៗ​ជូត​ជុំវិញ​ត្រចៀក ក ទ្រូង និង​ខ្នង​ឱ្យបាន​ច្រើនដង​រៀងរាល់ថ្ងៃ​។ ធ្វើបែបនេះ​នឹង​ទប់ស្កាត់​មិនឱ្យ​ជាតិ​ខ្លា​ញ់គរ​ផ្តុំគ្នា​។ ត្រូវ​ចាំ ជាតិ​ខ្លាញ់​គឺជា​អ្នកបង្ក​ឱ្យ​កើតមុន​លើ​ដងខ្លួន​លេខ​១​។

​    ​ការ​ងូតទឹក​អំបិល ឬ​អំបិល​ប្រភេទ Epsom គឺជា​វិធី​ធម្មជាតិ​មួយទៀត ដែល​អាច​ព្យាបាល​មុន​លើ​ដងខ្លួន​ផងដែរ​។ អំបិល Epsom គឺជា​ជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូ​ម​ផូស្វ័រ​ដែលមាន​តម្លៃថោក​។ ជាងនេះទៀត អំបិល Epsom ជួយ​បង្កើន​ជាតិ​ម៉ាញ៉េ​ស្យូ​ម ស័ង្កសី ប៉ូ​តា​ស្យូ​ម និង​វីតាមីន D​។ សារធាតុ​ទាំងនេះ​នឹងត្រូវ​បាន​ស្រូប​ចូល​ស្បែក​របស់​អ្នក​ដោយផ្ទាល់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់