ប្រភព​ជាច្រើន​អះអាងថា Man Utd ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ Antoine Griezmann ជា​ផ្លូវការ​ហើយ​

    ​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា Man Utd ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Antoine Griezmann របស់​ក្លឹប Atletico Madrid ជា​ផ្លូវការ​ហើយ​។​

​    ​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​ចម្បង​នៅ​រដូវក្តៅ​របស់លោក Jose Mourinho ហើយ​ប្រភព​ជាច្រើន​ស្និទ្ធ​នឹង​ខ្សែប្រយុទ្ធ​រូបនេះ​ជឿថា ការផ្ទេរ​ទៅ​កីឡដ្ឋាន Old Trafford ជិត​នឹង​សម្រេច​ជា​ផ្លូវការ​ហើយ​។​

​    ​Griezmann ទំនងជា​មានតម្លៃ​ខ្លួន​៨៦​លាន​ផោន ប៉ុន្តែ​តម្លៃ​នេះ​មិនមែនជា​បញ្ហា​សម្រាប់​ក្លឹប Man Utd ទេ ខណៈ​ពួកគេ​គាំទ្រ​អ្នកចាត់ការ​របស់ខ្លួន​ក្នុង​ទីផ្សារ​ផ្ទេរ​កីឡាករ​នៅមុន​ការ​ប្រជែង​យក​តំណែង​ជើងឯក​នៅ​រដូវ​កាល​ក្រោយ​។​

​    ​Griezmann មិន​ចង់​និយាយ​ទេ អំពី​អនាគត​របស់ខ្លួន ប៉ុន្តែ​ប្រភព​ជាច្រើន​ស្និទ្ធ​នឹង​កីឡាករ​រូបនេះ​ជឿថា ការផ្ទេរ​ទៅ Man Utd គឺ​ផ្លូវការ​ហើយ​៕

adverise with khmeread