Tottenham បង្ហាញ​រូបភាព​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​ថ្មី​ធំ​ជាង​កីឡដ្ឋាន Emirates របស់ Arsenal

​    ​ក្រុមបាល់ទាត់ Tottenham កាន់តែ​ជិត​រើ​ទៅ​ប្រកួត​នៅ​ទឹក​ដៅ Wembley ហើយ ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ ខណៈ​ការអភិវឌ្ឍ​កីឡដ្ឋានរ​បស់​ពួកគេ​កំពុង​បន្តធ្វើ​ការសាងសង់​។​

​    ​ក្រុម​មាន់​ខ្នាយ​មាស​បាន​បញ្ចេញ​រូបភាព​នៃ​ការសាងសង់​កីឡដ្ឋាន​ថ្មី​របស់​ពួកគេ​ដែល​នឹង​ប្រើប្រាស់​ជា​ផ្ទះ​ថ្មី​របស់ខ្លួន​ដែលមាន​សមត្ថភាព​ផ្ទុក​កៅអី​ទស្សនា​ចំនួន ៦១.០០០ គឺ​ធំ​ជាង​កីឡដ្ឋាន Emirates របស់ Arsenal ទៅទៀត​។​

​    ​ប្រសិនបើ​ក្រុមប្រឹក្សា​ក្រុង​អនុញ្ញាតឱ្យ Tottenham ប្រើប្រាស់ Wembley នោះ​មានន័យថា មាន់​ខ្នាយ​មាស​នឹង​រើ​ចេញពី​ទឹកដី White Hart Lane នៅ​ចុងរដូវ​កាល​នេះ​ហើយនឹង​រើ​មក​កីឡដ្ឋាន​ថ្មី​តម្លៃ ៨០០ លាន​ផោន​មុន​រដូវ​កាល ២០១៨-១៩៕

ប្រភព៖ បរទេស

adverise with khmeread