adverise with khmeread 0

លុបបំបាត់​ស្ត្រេ​ស៍ទាំង​ស្រុង​ក្នុងពេល​តែ ៥​នាទី តាម​វិធីសាស្ត្រ​របស់​រុស្ស៊ី​!

    ​សង្គម​និង​បែបផែន​ជីវិត​សម័យ​ទំនើប​តែងតែ​ជួប​ជានិច្ច​នូវ​បញ្ហា​ស្ត្រេ​ស៍ និង​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ សូម​ចំណាយពេល​សម្រាក ព្រោះ​អ្នក​សម​នឹង​ទទួល​បានការ​សម្រាក​ណា​ស់ ហើយ​វា​ក៏​ល្អ​សម្រាប់​សុខភាព​អ្នក​ដែរ​។ លើសពីនេះ​ទៀត អ្នក​អាច​សម្រាក​ដើម្បី​បំបាត់​ស្ត្រេ​ស៍ដោ​យ​ចំណាយពេល​តិចជាង​ការរំពឹងទុក​របស់​អ្នក​ទៅទៀត​។ អ្នក​មិនចាំបាច់​ទៅ​ស្ប៉ា​ឬ​ម៉ាស្សា​រាល់​ចុង​សប្តាហ៍​នោះទេ​។

​    ​រាល់​អ្វីដែល​អ្នកត្រូវការ​គឺ​ស្លឹក​ក្រអូប​ម្យ៉ាង​ហៅថា Bay (​ស្លឹក​នេះ​ភាគច្រើន​ដុះ​នៅ​ភាគ​ខាងលិច​ឥណ្ឌា​)​។

​    ​អត្ថប្រយោជន៍​ដែល​គេ​ពុំ​សូវ​ដឹង​របស់​ស្លឹក Bay គឺ​គុណភាព​នៃ​ក្លិនក្រអូប​ឈ្ងុយ​របស់​វា​។ អ័រម៉ូន​ស្ត្រេ​ស៍​ហួសប្រមាណ​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​យូរអង្វែង ដូច្នេះ​ស្លឹក Bay អាចជួយ​រំងាប់​អារម្មណ៍​ស្ត្រេ​ស៍ និង​រក្សា​ភាព​ស្រួលខ្លួន​សូម្បី​ក្នុងពេលដែល​អ្នក​កំពុង​កើត​ស្ត្រេ​ស៍​ខ្លាំង​យ៉ាងណាក៏ដោយ​។

​    ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​៖
​    ​ដុត​ស្លឹក Bay ស្ងួត​ឱ្យទៅជា​ផេះ​នៅក្នុង​បន្ទប់ រួច​ចាក​ចេញពី​បន្ទប់​រយៈពេល ១០ នាទី​។ នៅពេល​អ្នក​ត្រឡប់មកវិញ អ្នកនឹង​កត់សម្គាល់ឃើញ​បរិយាកាស​ប្លែក ហើយ​អ្នកនឹង​ធុំក្លិន​ផ្សែង​ក្រអូប​ឈ្ងុយ​ស្រួលខ្លួន​។

​    ​អណ្តាតភ្លើង​ដែល​ដុត​លើ​ស្លឹក​នេះ​នឹង​បញ្ចេញ​សារធាតុ ដែល​ជំរុញ​ឱ្យ​បរិយាកាស​ល្អប្រសើរ​ឡើង និង​បង្កើតបាន​នូវ​លំហូរ​ថាមពល​វិជ្ជមាន​។ ដកដង្ហើម​វែងៗ ហើយ​ស្រូបយក​ក្លិនក្រអូប នោះ​រាងកាយ​និង​ស្មារតី​របស់​អ្នកនឹង​ចាប់ផ្តើម​ធូរស្បើយ និង​បាត់​ស្ត្រេ​ស៍​ក្នុងពេល​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់