​លោក Claudio Ranieri ត្រូវគេ​បណ្តេញ​ចេញពី​តំណែង​ហើយ នៅ​ឆ្លៀត​ទទួលបាន​ពានរង្វាន់​មួយ​ថែមទៀត​!

​    ​លោក Claudio Ranieri នឹង​ទទួលបាន​ពានរង្វាន់​ពិសេស​ពី​សហ​ព័​ន្ទ​បាល់ទាត់​អ៊ីតាលី​ចំពោះ​ការដឹកនាំ​ក្រុម Leicester City លើក​ពាន Premier League កាលពី​រដូវ​កាល​មុន​។​

​    ​គ្រូបង្វឹក​វ័យ ៦៥ ឆ្នាំ​រូបនេះ​ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ​កាលពី​ខែកុម្ភៈ ជាមួយ​ក្លឹប​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​តំបន់​កាត់ចោល​។​

​    ​គាត់​នឹង​ទទួលបាន​ពានរង្វាន់ "Panchina d'Oro" នៅ​សប្ដាហ៍​ក្រោយ​។​

​    ​លោក Ranieri ត្រូវបាន​ប្រសិទ្ធ​នាម​ជា​គ្រូបង្វឹក​ល្អ​ប្រចាំឆ្នាំ​នៅ​ពិធី​ប្រគល់​រង្វាន់ BBC Sports Personality កាលពី​ខែកុម្ភៈ​និង​ដោយ Fifa កាលពី​ខែមករា​។​

​    ​ពិធី​ប្រគល់​រង្វាន់​ហាក់​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ជម្រើសជាតិ​អ៊ីតាលី​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​៕

ប្រភព៖ បរទេស

adverise with khmeread