adverise with khmeread 0

អង់គ្លេស​ផលិត​មូស​វិទ្យាសាស្ត្រ​ដើម្បី​កម្ចាត់​មូស​ខ្លា​ញី​ដែល​បង្ក​ជំងឺ​ហ្ស៊ី​កា (Zika) នៅ​ប្រេ​ស៊ី​ល​

​    ​ខណៈ​ពិភពលោក​កំពុង​តស៊ូ​ទប់​ទល់នឹង​ការ​រាតត្បាត​នៃ​វីរុស​ហ្ស៊ី​កា (Zika) "​ដែល​ធ្វើឱ្យ​ថយចុះ​សមត្ថភាព​ខួរក្បាល​" និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​វ៉ាក់សាំង​នោះ ក្រុមហ៊ុន​ជីវបច្ចេកវិជ្ជា​អង់គ្លេស​មួយ​ស្រាប់តែ​ស្នើ​នូវ​វិធី​ផ្សេង​ទៅវិញ​ដើម្បី​ទប់ស្កាត់​ជំងឺ​មួយ​នេះ​។

​    ​ក្រុមហ៊ុន Oxitech បាននិងកំពុង​កំណត់​ប្រភេទ​មូស​តាម​ហ្សែ​ន​នៅ​មន្ទីរពិសោធន៍​របស់ខ្លួន​ក្នុង​ទីក្រុង Oxford ទី​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​កំពុង​ផលិត​មូស​ខ្លា​ឈ្មោល​តាមរបៀប​មួយ ដែល​ធ្វើឱ្យ​ពូជ​មូស​ចម្លង​មេរោគ​ហ្ស៊ី​កា​ងាប់​មុនពេល​វា​ចាប់ផ្តើម​ធំធាត់​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ឥឡូវ​គ្រោង​នឹង​បញ្ចេញ​ប្រភេទ​មូស​វិទ្យាសាស្ត្រ​ទាំងនេះ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​តំបន់​ដែល​អាចមាន​បញ្ហា ដោយ​សង្ឃឹមថា ប្រសិនបើ​មូស​ខ្លា​ឈ្មោល​នេះ​បង្កាត់​ពូជ​ជាមួយ​មូស​ខ្លា​ក្នុង​ចំនួន​ល្មម​គ្រប់គ្រាន់​ណាមួយ នោះ​តាម​ទ្រឹស្តី​សត្វ​មូស​នឹងត្រូវ​វិនាស​សាបសូន្យ​ជាមិនខាន​។

​    ​ប្រេ​ស៊ី​ល​គឺជា​ប្រទេស​ថ្មី​បំផុត​មួយ​ដែល​បាន​យល់ព្រម​លើ​ការប្រើប្រាស់​នូវ​មូស​ខ្លា​ឈ្មោល​ដែល​ផលិតឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​ក្នុង​បំណង​កម្ចាត់​មូស​ដែល​ផ្ទុក​វីរុស​ហ្ស៊ី​កា​។

​    ​ប្រេ​ស៊ី​ល​បច្ចុប្បន្នកំពុង​ប្រវេប្រវា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ហ្ស៊ី​កា ដែល​គេ​ផ្សាភ្ជាប់​ទៅនឹង​ការកើនឡើង​ថ្មីៗ​នេះ​ក្នុង​ចំនួន​ពិការភាព​ពី​កំណើត​ក្នុងនោះ​មាន​ទាំង​ជំងឺ​ក្បាល​តូច ដែលជា​ជំងឺ​កម្រ​មួយ​កើតមាន​ចំពោះ​ក្មេង​ទើបនឹង​កើត ហើយ​ធ្វើឱ្យ​ខួរក្បាល​របស់​ក្មេង​អាច​វិវត្តន៍​មិន​បានល្អ​នោះទេ​៕

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់