adverise with khmeread Untitled 2

​តារា​ទូរទស្សន៍​អង់គ្លេស​នាង Vicky Pattison ក្រោយ​សម្រក​ទម្ងន់ រាង​មើលទៅ​អស់​ស្ទះស្ទើរតែមិនគួរឲ្យជឿ​!

​នាង Vicky Pattison ទទួលស្គាល់ថា​នាង​បាន "​ស្គម​ខ្លាំងណាស់​" ខណៈដែល​ការ​នឹក​មមៃ​ក្នុងការ​សម្រក​ទម្ងន់​បាន​លុប​លើ​ជីវិត​របស់​នាង​។

​តារា​ទូរទស្សន៍​ក្នុង​កម្មវិធី​យុវវ័យ​អង់គ្លេស Geordie Shore ដែល​ទើប​ឈ្នះ​មកុដ Queen of the Jungle ក្នុង​កម្មវិធី I’m A Celebrity crown កាលពី​ខែធ្នូ បាន​ស្រក​ទម្ងន់​អស់​ជាង ២៥ គីឡូក្រាម ប៉ុន្តែ​នាង​ទទួលស្គាល់ថា​ការ​ស្រក​រាប់​គីឡូ​ក្នុងពេល​មួយ​ប៉ព្រិចភ្នែក​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ជីវិត​របស់​នាង​។​

​នាង​បាន​បញ្ជាក់ថា "​ពេលដែល​ខ្ញុំ​ចាប់ផ្តើម​ស្រក​ទម្ងន់​លើកដំបូង ខ្ញុំ​ក៏​ចាប់ផ្តើម​ញៀន​ក្នុងការ​សម្រក​ទម្ងន់​។ ព្រោះ​ខ្ញុំ​បាន​ទិញ DVD អំពី​ការ​សម្រក​ទម្ងន់​មួយ​បន្ទះ​កាលពី​បី​បួន​ឆ្នាំមុន ហើយ​ខ្ញុំ​ក៏​ស្រាប់តែ​ស្ថិតក្រោម​សម្ពាធ​មួយ​ដែល​ត្រូវតែ​ស្រក​ទម្ងន់​ឱ្យបាន​កម្រិត​មួយ​នៅពេល​វេលា​មួយ​ជាក់លាក់​តែម្តង​។ ទីបំផុត វា​ស្រក​ហួស​ពី​ការពិត​ចំពោះ​មនុស្ស​ដែលមាន​កម្ពស់​ខ្ទង់ ១,៧០ ដូចជា​រូបខ្ញុំ​។ ខ្ញុំ​ឥឡូវ​មើលទៅ​ស្គម​ខ្លាំង​ជ្រុល​។ ម្តាយ​របស់ខ្ញុំ​បារម្ភ​ពី​ខ្ញុំ​ណាស់​។ មុខ​ខ្ញុំ​ឥឡូវ​មើលទៅ​ច្របូញ​ជាង​មុន ហើយ​ខ្ញុំ​ញៀន​នឹង​ការ​សម្រក​ទម្ងន់​ឥត​ឈប់​ទេ​"៕

ខាងក្រោមនេះគឺជាការប្រែប្រួលនៃរូបរាងស្ទើរមិនគួរឲ្យជឿរបស់នាងនាពេលកន្លងមក មុនពេលដែលទទួលបានរូរាងដ៏ស្រស់ស្អាតសារជាថ្មីម្តងទៀត៖

 

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់