adverise with khmeread 3

បុរស​២​នាក់​ចែកចាយ​គ្រឿ​ង​ញៀន​ក្នុង​ការដ្ឋាន​ដាក់លូ​ជាប់​ខ្នោះ​ប៉ូលិស​

     ព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​កាលពី​១១​យប់​ថ្ងៃ​២៨ មករា ត្រង់ចំណុច​ក្នុង​ការដ្ឋាន​ដាក់លូ ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខណ​:​ពួកគេ​បាន​កំពុង​ពួន​សំងំ​ចែកចាយ​គ្រឿងញៀន ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​គឺ​ឈ្មោះ សុង វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ​ស៊ុន វណ្ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខ​រមរ​កម្មករ​ធ្វើ​លូ ។ ជាមួយ និង​ការឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ខាងលើ​ប៉ូលិស​ចាប់​វត្ថុតាង​រួមមាន ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ice ចំនួន​៣​កញ្ចប់​តូច ស្មើ​ទម្ងន់​ទម្ងន់ ០.៦៦ ក្រាម និង​ម៉ូតូ airblade ចំនួន​១​គ្រឿង ។​

     ជនសង្ស័យ និង វត្ថុតាង​ត្រូវបាន​ប៉ូលិស​កសាង​សំណុំ​រេ​ឿ​ង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ៕​

adverise with khmeread

មតិយោបល់