0

ចង់​លុប​ថ្នាំ​ក្រចក​ចេញ​មានអី​ពិបាក ប្រើតែ​ថ្នាំដុសធ្មេញ ស៊ី​ផុយ​!

​    ​ថ្នាំ​ក្រចក​ពេល​លាប​ហើយ​តែមួយ​ភ្លែត​គឺ​ស្ងួត​ភ្លាម​។ ជួនកាល​ពេល​លាប​ហើយ​មើលទៅ​អត់​ស្អាត ហើយ​អ្នក​ចង់​លុប​វា​ចេញ​ភ្លាម​ដោយ​ប្រើ​ទឹក​អា​សេ​តូន និង​មធ្យោបាយ​ផ្សេងទៀត​ដែល​អាច​លុប​ជ្រះ​ថ្នាំ​ក្រចក ដែលជា​ញឹកញាប់​វា​មាន​ក្លិន​មិនល្អ និង​មាន​ផលប៉ះពាល់​ដល់​ក្រចក​ព្រមទាំង​ស្បែក​ជុំវិញ​ក្រចក​ថែមទៀត​។

​    ​ប្រសិនបើ​ជួប​បញ្ហា​នេះ វិធី​មាន​សុវត្ថិភាព​និង​រហ័ស​បំផុត​គឺមាន​តែ​ថ្នាំដុសធ្មេញ​ប៉ុណ្ណោះ​។

​    ​នេះ​ជា​អ្វីដែល​អ្នកត្រូវការ​៖
​    ​១. ច្របាច់​ថ្នាំដុសធ្មេញ​បន្តិច​ដាក់​លើ​ក្រចក​
​    ​២. ប៉ាត​វា​លើ​ក្រចក​
​    ​៣. យក​ច្រាស់​ដុសធ្មេញ​និង​ដុស​វា​ថ្នមៗ​

​    ​លទ្ធផល​ចេញមក​ពិតជា​អស្ចារ្យ ហើយ​វា​ពិត​ជាមាន​សុវត្ថិ​ភាពជា​ទឹក​អា​សេ​តូន​។ ហេតុនេះហើយ​អ្នក​មិនត្រូវ​ស្ទាក់ស្ទើរ​ក្នុង​ការប្រើ​ថ្នាំដុសធ្មេញ​សម្រាប់​ជម្រះ​ថ្នាំ​ក្រចក​នោះឡើយ​។ ខាងក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​៖

 

មតិយោបល់