​អាកាសយានដ្ឋាន​មួយ​របស់​ព័រ​ទុយ​ហ្គា​ល់​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា Ronaldo ដើម្បី​ផ្តល់​កិត្តិយស​ដល់​កំពូល​វីរបុរស​បាល់ទាត់​របស់ខ្លួន​

​    ​តើ​គេ​ផ្ដល់​កិត្តិយស​ដល់​កីឡាករ​ដែល​ឈ្នះ​សឹង​គ្រប់​ពានរង្វាន់​ធំៗ​នៅលើ​ពិភពលោក​យ៉ាងដូចម្ដេច​?

​    ​កីឡាករ Cristiano Ronaldo បានឈ្នះ​ពានរង្វាន់ Champions League, La Liga, Premier League និង​ពានរង្វាន់​កីឡាករ​ឆ្នើម Ballon D'Or នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​

​    ​ប៉ុន្តែ​អាជ្ញាធរ​នៅ​តំបន់​ស្វយ័ត Madeira ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់​បាន​រកឃើញ​វិធី​មួយ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​កីឡាករ​ដើមកំណើត​នៅ​ស្រុក​របស់​ពួកគេ ដោយ​ដាក់ឈ្មោះ​ព្រលានយន្តហោះ​មួយ​ដូច Ronaldo​។​

​    ​Ronaldo បាន​ដើរ​តាម​គន្លង​ដូច​លោក John Lennon ជាដើម​បន្ទាប់ពី​ព្រលានយន្តហោះ​អន្តរជាតិ Aeroporto Da Madeira ត្រូវបាន​ប្ដូរ​ឈ្មោះ​ដូច Ronaldo​។​

​    ​ស្លាក​ឈ្មោះ​ព្រលានយន្តហោះ​បានលើកឡើង​កាលពី​ថ្ងៃ​សុក្រ​មុននឹង​ពិធី​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃទី ២៩ ខែមីនា គឺ​បន្ទាប់​ពីថ្ងៃ​ដែល​ព័រ​ទុយ​ហ្គា​ល់ទ​ទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​នៅ​រដ្ឋធានី Funchal របស់​កោះ​នេះ​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...