​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​គ្នាឯង​ទាស់ទែង​គ្នា​ពេញ​សភា ធ្វើឱ្យ​ការអនុម័ត​ច្បាប់​សុខភាព​ថ្មី​ជំនួស​ច្បាប់ Obamacare បរាជ័យ​! ឥឡូវ​អ្នក​កាត់ត​រូប​ឌឺដង នាំគ្នា​បាញ់​តាំ​ពេញ Twitter

​    ​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​មិនអាច​ទប់​ជាប់​នឹង​ការអបអរ​បាន​ដោយសារ​សភា​បក្ស​សាធារណរដ្ឋ​និង​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បរាជ័យ​ក្នុងការ​លុបចោល​និង​ជំនួស​ច្បាប់​ថែទាំ​សុខភាព Obamacare​។​

​    ​លោក​ត្រាំ​បាន​បន្ទោស​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា​ចំពោះ​បរាជ័យ​ដ៏​អាម៉ាស​នេះ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បន្ទាប់ពី​សមាជិក​បក្ស​សាធារណៈរដ្ឋ ត្រូវបាន​បង្ខំ​ឱ្យ​លុបចោល​ការបោះឆ្នោត​លើ​សំណើ​ច្បាប់​ថែទាំ​សុខភាព​ថ្មី​របស់​ពួកគេ ដែល​នេះ​បាន​បង្ខំ​ឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Twitter បញ្ចេញ​នូវ​រូបភាព​កំប្លែង​ឌឺដង​ឱ្យ​បក្ស​សាធារណរដ្ឋ​។​

​    ​លោក​ប្រធានាធិបតី​អាមេរិក​ទី ៤៥ រូបនេះ​ក៏បាន​ព្រមាន​បក្សប្រឆាំង​ថា ពួកគេ​នឹង​បន្ត​យក​ច្បាប់ Obamacare កប់​ក្នុង​ផ្នូរ​ឱ្យ​ទាល់តែ​បាន​។​

​    ​ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​ត្រូវបាន​លុបចោល ប្រធានសភា​លោក Paul Ryan បាន​ប្រាប់​អ្នកកាសែត​ថា ច្បាប់ Obamacare នៅតែ​ជា​ច្បាប់​របស់​ប្រទេស ហើយ​ច្បាប់​នេះ​នឹង​នៅ​បន្ត​ជា​ច្បាប់​របស់​ប្រទេស​រហូត​ទាល់តែ​ត្រូវបាន​ជំនួស​ដោយ​ច្បាប់​ថ្មី​នាគ្រា​ណាមួយ​។​

​    ​ខាងក្រោម​នេះ​គឺជា​រូបភាព​កំប្លែង​ឌឺដង​ឱ្យ​បរាជ័យ​របស់​បក្ស​សាធារណរដ្ឋ​ក្នុងការ​ព្យាយាម​លុបចោល​ច្បាប់​របស់លោក​អូ​បា​ម៉ា​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...