ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ ចេកនៅមានអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យ។ ប្រសិនបើកូនក្អកឬអ្នកផ្ទាល់ក្អក សូមលាយចេកនិងទឹកក្តៅហើយញ៉ាំវា នោះត្រឹម ៥នាទីប៉ុណ្ណោះធានាថានឹងបន្ថយអាការៈក្អកបានភ្លាម។ ជាតិក្រែមរបស់ចេកគឺជាឱសថធម្មជាតិដ៏អស្ចារ្យដែលអាចប្រឆាំងអាការៈក្អក និងជំងឺរលាកទងសួត។
ចេកមានរសជាតិឆ្ងាញ់ មានសុខភាពល្អ និងជាអាហារូបត្ថម្ភដ៏ល្អសម្រាប់ទាំងក្មេងនិងមនុស្សចាស់។ លើសពីនេះទៀត ចេកក៏ជាឱសថធម្មជាតិល្អសម្រាប់ក្រពះផងដែរ។
គ្រឿងផ្សំដែលអ្នកត្រូវការ៖
* ចេក ២ ផ្លែ (ចេកសាច់លឿងរឹតតែល្អ)
* ស្ករត្នោតឬទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ។ (ប្រសិនបើអ្នកប្រើទឹកឃ្មុំ ដាក់វានៅពេលចេកនិងទឹកក្តៅចាប់ផ្តើមត្រជាក់។ ទឹកឃ្មុំបាត់បង់គុណភាពនៅសីតុណ្ហភាពក្តៅ)។
* ទឹកក្តៅ ៤០០ មិល្លីលីត្រ
របៀបធ្វើ៖
បកសំបកចេក ហើយយកសមជ្រំវាឱ្យសព្វ។ រួចយកស្ករលាយចូលចេកដែលកូររួច។ បន្ទាប់មកយករបស់ដែលលាយចូលគ្នាហើយដាក់ចូលក្នុងទឹកក្តៅ គ្របឱ្យជិត ហើយទុក ៣០ នាទី។
ជាថ្មីម្តងទៀត ប្រសិនបើអ្នកប្រើទឹកឃ្មុំ ត្រូវដាក់វាចុងក្រោយគេបង្អស់ នៅពេលដែលចេកលាយទឹកក្តៅបានត្រជាក់ទៅវិញ។
សម្គាល់៖
* ត្រូវកម្តៅទឹកចេកនេះជានិច្ចមុនពេលផឹក។ ញ៉ាំវា ៤ ដងក្នុងមួយថ្ងៃ ញ៉ាំម្តង ១០០ មិល្លីលីត្រ។
* ផ្សំថ្មីរៀងរាល់ថ្ងៃ វាមិនតម្រូវឱ្យមានការប្រឹងប្រែងខ្លាំងទេ។
* មិនយូរប៉ុន្មានអ្នកនឹងមានអារម្មណ៍ធូរស្បើយពីអាការៈក្អកទាំងស្រុង៕
ជម្រើសបែបធម្មជាតិជួយសន្សំសចៃលុយកាក់ ហើយថែមទាំងអាចចៀសពីការប្រើថ្នាំ ដែលអាចមានផលប៉ះពាល់លើផ្នែកផ្សេងនៃរាងកាយ៕
