adverise with khmeread 1

​កំពូល​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​កាំភ្លើង​ធំ​ត្រឡប់មក​បំភ័យ​ខ្សែការពារ​ម្តងទៀត​ហើយ​!

​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ត្រឡប់​មកកាន់​ឆាកប្រយុទ្ធ​លើ​វាលស្មៅ​សាជាថ្មី​ម្តង​ទៀតហើយ បន្ទាប់​ញាំញី​ដោយ​បញ្ហា​របួស​អស់​រយៈពេល​ប្រហែលជា​ជិត​ដប់​ខែ​កន្លងមកនេះ​។​

Danny Welbeck បាន​ត្រឡប់មក​ចូលរួម​ហ្វឹកហាត់​ជាថ្មី​ម្តងទៀត​ក្រោម​ការបណ្តុះបណ្តាល​ពី​លោក Arsene Wenger ដោយ​គាត់​ត្រូវបាន​ជំរុញ​ឲ្យ​ហ្វឹកហាត់​ដើម្បី​ពង្រឹង​កាយសម្បទា​ឲ្យ​រឹងមាំ​ជាមុនសិន​។​

​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ប្រចាំ​លី​ក​កំពូល​អង់គ្លេស​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​បាត់​វត្តមាន​ពី​វិស័យ​បាល់ទាត់​អស់​រយៈពេល​ជិត​១០​ខែ​ជាមួយនឹង​បញ្ហា​របួស​ជង្គង់ ប៉ុន្តែ​ការវិលត្រឡប់​ពី​បញ្ហា​របួស​របស់គាត់​គឺ​ប្រហែលជា​លាភសក្ការៈ​ដ៏​មហិមា​មួយ​សម្រាប់​ប្រព័ន្ធ​ប្រយុទ្ធ​ខាងលើ​របស់​ក្រុម​កាំភ្លើង​ធំ​រហូតដល់​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

Arsene Wenger ចង់​សម្រួល​ផ្លូវ​ដល់​ខ្សែប្រយុទ្ធ​រូបនេះ​ឲ្យ​បាន​ចូល​មកលេង​ជា​ជម្រើស​ដំបូង​ឡើងវិញ ដោយ​ជំរុញ​ឲ្យ​គាត់​ធ្វើការ​ហាត់​សមជា​មួយ​យុវជន​អាយុ​ក្រោម ២១ ឆ្នាំ​ជាមុនសិន​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​និយាយថា "Danny ខកខាន​បាន​លេង​ចាប់តាំងពី​ខែមេសា ហើយ​ឥឡូវ​ពួកយើង​ឈាន​ជិត​ចូលដល់​ខែកុម្ភៈ​ហើយ អញ្ចឹង​នោះ​គឺជា​រយៈពេល​ដ៏​យូរ​មួយ​សម្រាប់​ការប្រកួតប្រជែង​កម្រិត​កំពូល​។ វា​ត្រូវ​កាល​ចំណាយពេល​សន្សឹមៗ ហើយ​គាត់​នឹងត្រូវ​ដាក់​ឲ្យ​លេង​ក្នុង​ឈុត​យុវជន​អាយុ​ក្រោម ២១ ឆ្នាំ​"៕

 

 

 

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់