adverise with khmeread 0

របៀប​រៀប​ហុងស៊ុយ​ឱ្យ​ការងារ​រីកចម្រើន​និង​ជោគជ័យ​

    ​ប្រសិនបើ​អ្នក​កំពុង​រក​ជំនួយ​ហុងស៊ុយ​ដើម្បី​ជួយ​ទាក់ទាញ​ភាពជោគជ័យ​ក្នុង​ការងារ​របស់​អ្នក នោះ​អ្នក​បាន​ចូលមក​អាន​ត្រូវ​កន្លែង​ហើយ​។ អត្ថបទ​នេះ​នឹង​ប្រាប់​ពី​របៀប​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ការងារ​រកស៊ី​រីកចម្រើន​ទៅមុខ​។

​    ​អ្នក​អាច​ប្រើ​វិធី​រៀប​ហុងស៊ុយ​តាមបែប​ជំនឿ ឬ​រៀប​វា​ដោយ​ខ្លួនឯង​ក៏បាន ដរាបណា​អ្នក​យល់​ពី​របៀប​ទាក់ទាញ​ថាមពល​នៃ​ភាពជោគជ័យ​ឱ្យចូល​ក្នុងផ្ទះ​ឬ​ការិយាល័យ​របស់​អ្នក​។​

​    ​១. ប្រើ​រូប​សេះ​
​    ​ក្នុងការ​អនុវត្ត​ក្បួន​ហុងស៊ុយ​បុរាណ រូប​សេះ​ជួយ​នាំមក​នូវ​ថាមពល​ជោគជ័យ កេរ្តិ៍ឈ្មោះ សេរីភាព និង​សន្ទុះ​ទៅមុខ​។ ដូច្នេះ​និមិត្តសញ្ញា​ហុងស៊ុយ​រូប​សេះ​តែងតែ​ត្រូវបាន​ប្រើ​ញឹកញាប់​នៅ​ទិស​ខាងត្បូង (​សម្រាប់​ទាក់ទាញ​ថាមពល​កេរ្តិ៍ឈ្មោះ​) និង ខាងជើង (​សម្រាប់​ទាក់ទាញ​ថាមពល​នៃ​ភាព​រីកចម្រើន​ក្នុង​ការងារ​និង​ការរកស៊ី​)​។

​    ​២. តាំង​អ្វី​ដែលមាន​ពណ៌​ក្រហម​នៅ​ទិស​ខាងត្បូង​
​    ​ពណ៌​ក្រហម​តំណាងឱ្យ​ធាតុភ្លើង ហើយ​វា​ជា​វត្តមាន​នៃ​ថាមពល​នៃ​ភាពជោគជ័យ​ទាំង​ក្នុង​ការងារ និង​ការរកស៊ី​។ អ្នក​គួរ​តាំង​ឬ លាប​ពណ៌​ក្រហម​នៅ​ទិស​ខាងត្បូង​ក្នុងផ្ទះ​ឬ​បន្ទប់​គេង​ដើម្បី​បង្កើន​ថាមពល​នៃ​ភាពជោគជ័យ​។​

​    ​៣. តាំង​រូ​បស​ខ្មៅ​របស់​ជន​ល្បី​ជោគជ័យ​នៅ​ទិស​ខាងជើង​ដែលជា​ទិស​នៃ​ធាតុទឹក
​    ​អ្នក​អាច​នាំមក​នូវ​ថាមពល​ជោគជ័យ​ជាមួយនឹង​ការតាំង​លម្អ​ថូផ្កា កូន​អាង​បាញ់​ទឹក ឬ​កញ្ចក់​នៅ​ទិស​ខាងជើង​។ បើ​មិន​អ៊ីចឹង​អ្នក​អាច​តាំង​រូបគំនូរ​ស​ខ្មៅ​របស់​មនុស្ស​ជោគជ័យ​ណា​ក៏បាន​។

​    ​៤. តាំង​ចម្លាក់​នាគ
​    ​ចម្លាក់​នាគ​តំណាងឱ្យ​ថាមពល​ដ៏​អស្ចារ្យ​នៃ​ភាពជោគជ័យ​។ អ្នក​គួរ​តាំង​វា​នៅលើ​តុ​ធ្វើការ ឬ​តុ​ការិយាល័យ​ក្នុងផ្ទះ​របស់​អ្នក​ក៏បាន​។​

​     ជឿ​ឬ​មិន​ជឿ​អ្នក​អាច​សាកល្បង​មើល​ដោយ​ខ្លួនឯង ហើយ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​យ៉ាងយូរ ១ ខែ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់