មន្ត្រីវៀតណាមមួយរូបបានបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានទាមទារឱ្យក្រុមហ៊ុន Google ដកវីដេអូបំពុលបរិយាកាសជាង ២.០០០ ចេញពីបណ្ដាញ YouTube។
នាយកដ្ឋានផ្សព្វផ្សាយនិងបច្ចេកវិជ្ជាព័ត៌មានក្រោមក្រសួងព័ត៌មានវៀតណាមបាននិយាយកាលពីដើមខែនេះថា មានវីដេអូជាង ៨០០០ ដែលក្លែងក្លាយឬប្រឆាំងរដ្ឋាភិបាលនៅលើវេបសាយ YouTube ដែលគ្រប់គ្រងដោយក្រុមហ៊ុម Google។
លោក Le Quang Tu Do ប្រធានរងនាយកដ្ឋានខាងលើបាននិយាយកាលពីថ្ងៃសុក្រថា បញ្ជីជាងមួយភាគបួននៃវីដេអូទាំងនោះត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុន Google ដូច្នេះក្រុមហ៊ុនអាចពិនិត្យមើលនិងលុបចោលវីដេអូទាំងនោះពីវេបសាយរបស់ខ្លួន៕
ប្រភព៖ បរទេស
