កណ្តាល ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០៦ព្រឹកនៅចំណុចលើផ្ទះជនរងគ្រោះនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ី យៀវ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ គីម ភឿន ភេទស្រីត្រូវប្អូនបង្កើតបានប្រាប់ថា នៅវេលាម៉ោងខាងលើខ្លួនក្រោកពីដេកហើយដើរទៅផ្ទះបាយស្រាប់តែឃើញបងដេកស្លាប់នៅលើដីទើបស្រែកហៅអ្នកភូមិឲ្យមកជួយហើយរាយការណ៍ជូនមេភូមិ។
តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ គិម សន បានប្រាប់ថា ជនរងគ្រោះនៅលីវហើយស្រវឹងខួបផងពេលខ្លះស្រវឹងដើរដួលភាគច្រើនមិនញ៉ាំបាយ។
ប៉ូលិសផ្នែកជំនាញបច្ចេកទេសស្រុកពិនិត្យសព ដោយមានការចូលរួមដោយលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យឃុំ មេភូមិ បងប្អូនជនរងគ្រោះ នគរបាលប៉ុស្តិ៍។
តាមការសន្និដ្ឋានផ្នែកជំនាញនិងលោកគ្រូពេទ្យពិនិត្យឃើញថាជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
