រថយន្ត​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់នៅ​ស្រុក​ខ្សាច់កណ្ដាល​

    ​កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​ថ្ងៃទី​២៦.០៣.២០១៧ វេលា​ម៉ោង​០៥​និង​៣០​នាទី​ជិត​ភ្លឺ​នៅ​ចំណុច​ផ្លូវ​383 ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្តាល​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​។​

​    ​ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក Lexus Rx300 ពាក់​ស្លាក​លេខ ភ្នំពេញ​2M-3508​ពណ៌​ខ្មៅ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​បាន​រត់គេចខ្លួន​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​នេះ​មិន​ប្រកាន់​ស្ដាំ​របស់ខ្លួន​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​១ គ្រឿង​ម៉ាក HONDA C 125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FG-8266​បើកបរ​ដោយ​ឈ្មោះ ព្រោន​សោ​ភេទ​ប្រុស​អាយុ ៥៣​ឆ្នាំ​នៅ​ភូមិ​ខ្យោ​ង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត (​ស្លាប់​នៅ​កន្លែងកើតហេតុ​) រួម​ដំណើរ​ឈ្មោះ សោ​ទូច ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ​រស់នៅ​ភូមិ​ប្រាម​យ៉ា​ម ឃុំ​ប្រាម​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ របួសធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​    ​ករណីនេះ​បណ្ដាល​ឲ្យ​រងគ្រោះ​០២​នាក់ ស្លាប់​១​នាក់​ប្រុស​និង​របួសធ្ងន់​០១​នាក់​ប្រុស​។​

​    ​ខូចខាត​សម្ភារៈ​០២​គ្រឿង រថយន្ត​០១​គ្រឿង​ខូច​ស្រាល ម៉ូតូ​០១​គ្រឿង​ខូច​ធ្ងន់​។ មូលហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រកាន់​ខ្វះ​ការប្រុងប្រយ័ត្ន ៕​

adverise with khmeread