កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បណ្តាលឱ្យខូចខាតរថយន្ត០២គ្រឿងតែមិនមានរបួសដល់មនុស្សទេដែលគ្រោះថ្នាក់នេះកើតឡើង.នាថ្ងៃទី២៦មីនា ២០១៧វេលាម៉ោង៦និង៣០នាទីលើផ្លូវជាតិលេខ6ចន្លោះគីឡូម៉ែត្រលេខ19-20ស្ថិតក្នុងភូមិ ព្រែកតាបែនឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយសារថយន្ត០១គ្រឿងម៉ាកសាំងយ៉ុង ពណ៌សពាក់ស្លាកលេខភ្នំពេញ2O .2634 អ្នកបើកបររត់បាត់ដោយធ្វើដំណើរពីជើងទៅត្បូង ។
លុះមកដល់ចំណុចកើតហេតុបានមកបុករថយន្ត០១គ្រឿងម៉ាកកាមរីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B.6971 បើកបរដោយឈ្មោះយ៉ាវ ច័ន្ធារិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិភូមិត្រាំងក្រាំង ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលធ្វើដំណើរពីជើងទៅត្បូងបណ្ដាលឱ្យខូចខាតរថយន្តទាំង០២ តែពុំមានរបួសមនុស្សទេ។ រថយន្តទាំង០២បាន យកមករក្សាទុកនៅអធិការដ្ឋានស្រុកមុខកំពូល៕
