ញាក់សាច់! ប៉ូលិសក្រុងឌូបៃជិះរថយន្តប្រដេញល្បឿនជាង ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង

    ​ថ្មីៗ​នេះ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បានដាក់​បញ្ចូល​នូវ​រថយន្ត​ស្ព័​រ Bugatti Veyron ដ៏​ទំនើប​ទៅក្នុង​ជួរ​កម្លាំង​ប៉ូលិស​នៅ​ទីក្រុង​ឌូ​បៃ ហើយ​ភ្លាមៗ​វា​បាន​ក្លាយជា​ឡាន​ប៉ូលិស​ដ៏​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក ដែលមាន​ល្បឿន​ដល់​ទៅ ៤០៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​ប៉ូលិស​នៅ​ឌូ​បៃ​មាន​រថយន្ត​មហា​លឿន​ចំនួន ១៤ គ្រឿង​ដោយ​រួមបញ្ចូល​រថយន្ត Aston Martin One-77, រថយន្ត Lamborghini Aventador និង Ferrari FF​។​

​    ​យោងតាម CNN បានឱ្យដឹងថា រថយន្ត​ទំនើបៗ​ទាំងនេះ​បានដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​ឆ្នាំ ២០១៣ ដើម្បី​លើកតម្កើង​កេរ្តិ៍ឈ្មោះ​ប៉ូលិស​។ រថយន្ត​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​នៅ​តំបន់​ទេសចរណ៍​ដើម្បី​ធ្វើជា​ឧបករណ៍​ទីផ្សារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត