adverise with khmeread 1

របួស​៣​នាក់​ខណៈ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុងស្ថានភាព​ស្រវឹង​

     ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក អាយ​ខុន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​បីនាក់ ។​

     ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ក្រសួង ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុ​ជា តាម​បណ្ដោយ​ផ្លូវ​លេខ​១៣ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

     សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក អាយ​ខុន ពណ៌​លឿង​លា​យស​ពាក់​ស្លាក​លេខ ព្រះវិហារ 1B-0792 ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​មិនបាន​ប្រុងប្រយ័ត្ន ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1H-4773 ជិះ​ដោយ​បុរស​នារី​ពីរ​នាក់​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​អាយ​ខុន​រងរបួស​បែកក្បាល​និង​បុរស​អ្នកបើក​ម៉ូតូ​ឌ្រី​ម​សង់​រង​រួស​បែក​ចិញ្ចើម ។ រីឯ​នារី​ជិះ​ខាងក្រោយ​រងរបួស​ស្រាល​។​

    ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​និយាយ​មិនត្រូវ​គ្នា​បើទោះជា​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ក៏ដោយ ទើប​កម្លាំង​ប៉ូលិស​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់