ភ្នំពេញ ៖ កូនយួនម្នាក់ក្នុងចំណោមបក្ខពួក ៤ នាក់ត្រូវប៉ូលិសចាប់ខ្លួននាថ្ងៃទី ២៦ មីនា២០១៧វលាម៉ោង៨ និង៤០នាទីយប់ បន្ទាបពីបានធ្វើសកម្មភាពគាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិកាលពីថ្ងៃទី១៨ មីនា ២០១៧ ម៉ោង ១ រសៀលនៅចំណុចផ្ទះA១ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះស៊ឹម វី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះសុវណ្ណ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិយួន(ឈ្មោះខ្មែរ) មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វាររបង និងចាក់សោទ្វារផ្ទះកើតហេតុខាងលើរួចចេញទៅលក់ដូរនៅផ្សារ ។ ពេលនោះស្រាប់តែជនសង្ស័យ ០៤នាក់ ឈ្មោះសុវណ្ណ បញ្ញា, ឈ្មោះប៉េង,ឈ្មោះភ័ណ្ឌ និងឈ្មោះឧត្តម បានធ្វើសកម្មភាពយកទួណឺវីសឆ្កឹះសោទ្វាររបង និងសោទ្វារផ្ទះជនរងគ្រោះ ចូលលួចយក ទ្រព្យសម្បត្តិ រួមមាន ៖ លុយអាមេរិក១ម៉ឺនដុល្លារ, លុយខ្មែរ ៨លានរៀល, ខ្សែក ប្លាទីនទម្ងន់៤តម្លឹង ១ខ្សែ (មានបន្តោងរូបព្រះខ្មៅ១និងចែកាច់១),នាងពួន២ និងចិញ្ចៀន មាស១វង់ ទម្ងន់ ១តម្លឹងកន្លះ រួចនាំគ្នាគេចខ្លួន។
លុះដល់ថ្ងៃទី ២៦មីនា២០១៧ ម៉ោង៨និង៤០នាទីយប់សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សុវណ្ណ បញ្ញា នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាន ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕
