ទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ

សៀមរាប៖ កម្មវិធីតែមួយគត់ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែកនិងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ ថ្ងៃទី ២៥-២៦ មីនា ដែលនិងប្រព្រឹត្តទៅនៅទីលានអង្គរឃ្យុងយូ ខេត្តសៀមរាបខាងមុខនេះ។

ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង8យប់ នឹងមានការសម្តែងក្បាច់រាំ Carnival ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំបុរសដ៏សង្ហារ១០នាក់និងនារីស្រស់ស្អាតចំនួន១០នាកើរូបជាមួយនឹងការតុបតែងសម្លៀកបំពាក់រោមសត្វគួរឲ្យទាក់ទាញ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមកម្សាន្តផ្សេងៗដូចជាបាល់ទះ បោះកូនបាល់ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR។

ទន្ទឹមនិងនោះលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរ ក៏ដូចជាពិសារពេលល្ងាចនៅលើឆ្នេរខ្សាច់ដែលមិនធ្លាប់មានពីមុន រាល់ការជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។

ហើយអ្វីដែលកាន់តែពិសេសនោះលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រីដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា កញ្ញា ឪក សុគន្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ, លោក NIKO, លោក ​​Step, លោក ​ជីដេវីដ, លោក ថែលថៃ, កញ្ញា លាង សុផាឡែន, កញ្ញា សួស វិហ្សា,  កញ្ញា វី ឌីណែត,  និង​ កញ្ញា សាន ស្រីឡៃ ហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក Tono Karkin  និងក្រុមភ្លេងរ៉ក់របស់លោកតែម្តងគឺក្រុម Tono & The Dust

adverise with khmeread