​កូរ៉េខាងជើង​ព្រមាន​វាយប្រហារ​កូរ៉េខាងត្បូង​និង​អាមេរិក "​ដោយ​មិន​ប្រកាស​ជាមុន​" អំឡុងពេល​ពួកគេ​ធ្វើ​សមយុទ្ធ​រួមគ្នា​

    ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា ខ្លួន​ប្រហែល​វាយប្រហារ​កងទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួមគ្នា​ប្រចាំឆ្នាំ ដែល​ប្រទេស​កូរ៉េខាងជើង​ជឿថា អាចជា​ការបិទបាំង​ចំពោះ​ការឈ្លានពាន​យោធា​ប្រឆាំងនឹង​ខ្លួន​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយ​ដកស្រង់​សេចក្ដីថ្លែងការណ៍​ពី​អគ្គមេបញ្ជាការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ (KPA) យ៉ាង​ដូច្នេះ​ថា "​ពួកគេ​គួរតែ​គិតថា កងទ័ព​កូរ៉េខាងជើង​នឹង​ប្រឈម​ការវាយប្រហារ​ដ៏​គ្រោះថ្នាក់​ដោយ​គ្មាន​ការព្រមាន​ទុកជាមុន​គ្រប់ពេល ដរាបណា​កងទ័ព​សហ​រដ្ឋ​អាមេរិក​និង​កង​ម្លាំ​ង​អាយ៉ង​កូរ៉េខាងត្បូង ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង '​ប្រតិបត្តិការ​ពិសេស​' និង '​ការវាយប្រហារ​ទុក​មុន​' ដែល​ផ្តោត​គោលដៅ​មកលើ​កូរ៉េខាងជើង នៅតែ​ដាក់ពង្រាយ​នៅក្នុង​និង​ជុំវិញ​កូរ៉េខាងត្បូង​"​។​

​    ​ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា "KPA នឹងមិន​នៅ​ធ្វើជា​អ្នក​ឈរ​មើល​អសកម្ម​ចំពោះ​ក្រុមចោរ​ដែល​ព្យាយាម​ធ្វើបាប​ប្រជាជន​របស់​ពួកយើង​ជាមួយ​កាំបិត​ស្នៀត​ឡើយ​"​។​

​    ​សេចក្ដីថ្លែងការណ៍​បាន​អះអាងថា វត្តមាន​របស់​កង​កុម្ម៉ង់ដូ​អាមេរិក ដែល​អាច​ប្រើប្រាស់​ដើម្បី​កម្ចាត់​មេដឹកនាំ​កូរ៉េខាងជើង​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ អាចជា​ហេតុផល​ចំពោះ​ការវាយប្រហារ​បែបនេះ​៕

ប្រភព៖ បរទេស

adverise with khmeread