ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញផ្នែកគ្រឿងញៀនខណ្ឌ ប៉ុសិ៍្តឫស្សីកែវបានបើកកិច្ចប្រតិបត្តិការ បង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បាន៧នាក់ស្ថិតនៅចំណុចសំណង់ មិនរៀបរយ ផ្ទះគ្មានលេខ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៦ មិនា ឆ្នាំ២០១៧ វេលាម៉ោង៥ និង២០នាទី ល្ងាច។
ប៉ូលិសនិយាយថា ជនសង្ស័យចំនួន៧នាក់ ប្រុស៦នាក់ រួមមាន៖ ១-ឈ្មោះ យឿន រតនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ជួញដូរ), ២-ឈ្មោះ សេង ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករស្នាក់នៅផ្ទះកើតហេតុខាងលើ(ប្រើប្រាស់), ៣-ឈ្មោះ ជា សុវណ្ណារិទ្ទ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឈើស្នាក់នៅផ្ទះកើតហេតុខាងលើ (ប្រើប្រាស់), ៤-ឈ្មោះ ង៉ោ សាវ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះកើហេតុខាងលើ (ប្រើប្រាស់), ៥-ឈ្មោះ ហ៊ឹម នីតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះកើហេតុខាងលើ (ប្រើប្រាស់), ៦-ឈ្មោះ ម៉ក រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ(ប្រើប្រាស់) និង៧-ឈ្មោះ រាជ មិថុនា ភេទប្រុស អាយុ២២ស្នាក់នៅផ្ទះកើតហេតុខាងលើ (ប្រើប្រាស់)។
សម្ភារៈដកហូតរួមមាន៖ ១-ក្រាមពណ៌សថ្លាចំនួន២ កញ្ចប់តូចច, ២-ដាវ២ដើម, ៣-ថង់ផ្លាស់ស្ទិចមួយចំនួន និង៤-ឧបករណ៍ប្រើប្រាស់មួយចំនួន។
កម្លាំងប៉ូលិសជំនាញរបស់អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលបានសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
