adverise with khmeread Ahr0cdovl3blmi5pc2fub29rlmnvbs9ucy8wl3vklzm4oc8xotqwmdc4l25vazewms5qcgc

តួឯក​ល្បី​នៅ​ប៉ុស្តិ៍​លេខ​៧​ដើរចេញ​, នាំអាទិ៍ឱ្យតួរងដើរចេញតាមដែរ

​បន្ទាប់ពី​តារា​ប្រចាំ​ប៉ុស្តិ៍​លេខ​៧​នាង Mai Davika និង​នាង Pancake Khemanit បាន​ដើរ​ចេញពី​ទ្រនំ​ដែល​ខ្លួន​ធ្លាប់​រស់នៅ​ដើម្បី​ធ្វើជា​តារា​ឯករាជ្យ វិញ​នោះ ឥឡូវនេះ​សូម្បីតែ​តួរង​ប្រចាំ​ប៉ុស្តិ៍​មួយ​នេះ​នាង Nok Usanee ក៏​ឈាន​ជើង​ចេញ​ផងដែរ​។ 

​បន្ទាប់ពី​នាង​Nok Usanee​ចូលក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​១០ មកនេះ នាង​មិនដែល​បាន​តំណែង​ជា​តួឯក​សោះ​។ ​នាង​បាន​ចប់​កុងត្រា​ជា មួយ​ប៉ុស្តិ៍​លេខ​៧​តាំងពី​ឆ្នាំមុន​មកម្ល៉េះ តែ​ទើបតែ​ល្ងាចម្សិលមិញ​នាង​បានប្រកាស​ធ្វើជា​តារា​ឯករាជ្យ​ដោយ​មិន​ជាប់​កុងត្រា​ជាមួយ ប៉ុស្តិ៍​ណាមួយ​នោះទេ​។ 

​តួរង​ក្នុង​រឿង "​សង្គ្រាម​ស្នេហ៍​បងប្អូន​" រូបនេះ កើត​នៅ​ថ្ងែ​ទី ២៤ ខែមករា ឆ្នាំ​១៩៨២ ហើយក៏​ជាតា​រា​បង្ហាញ​ម៉ូត​ផងដែរ​។ រឿង​ដំបូង​ដែល​នាង​បាន សម្តែង​នោះ​គឺ​"Raeng Rit Pit Sawad" ក្នុង​ឆ្នាំ​២០០៦៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់