ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់​ជនសង្ស័យ​ម្នាក់​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​​នៅវេលា​ម៉ោង​១២ និង​៤០​នាទី​អធ្រាត្រ ថ្ងៃទី​២៧ មីនា ២០១៧ នៅ​ចំណុច​ក្នុង​បុរី​ញ៉ូ​ថោ​ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉ា ចាន់ថា ហៅ​ក្តី អាយុ ២៧ ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​ វត្ថុតាង​ចាប់យក​មាន ដែក ស្រួច​សម្រាប់​កាច់​សោក​ម៉ូតូ​១,​ សោ​ក្សៀ​រ​១,​​ ដែក​សំរាប់​ឆ្គឹះ​សោរ​ទ្វា​១,​ ទួ​ណឺ​វី​ស​, ​សោ ឡាន​ម៉ូតូ​ចំនួន​៣, ទូរស័ព្ទ​សាំ​ស៊ុ​ង​S2​ពណ៌​ស​ចំនួន​១​គ្រឿង និង​ម៉ូតូ​ម៉ាក ឃ្លី​ក បិត​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1N-3372​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​១២ ​និង​៤០​នាទី​អធ្រាត្រ​ខាងលើ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​។​ លុះ​មកដល់​ចំណុច​មុខផ្ទះ​ល្វែង​មួយកន្លែង​ក្នុង​បុរី​ញ៉ូ​ថោ​ន ​​ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ឆ្គឹះ​សោ​ទ្វារផ្ទះ​។ ​ពេលនោះ​ឃើញ​កងកម្លាំង បាន​រត់ឡើង​ម៉ូតូ ប៉ុន្តែ​ត្រូវ​កម្លាំង​ប៉ូលិស​ចាប់​ឃាត់​ជាប់។ ​ក្រោយមក​ឆែកឆេរ​រកឃើញ សោ​កាច់​សោក ដែក​ឆ្គឹះ និង​ទួ​ណឺ​វី​ស ក៏​ឃាត់​យកមក​ប៉ុស្តិ៍​សាកសួរ​នាំ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​សាកសួរ​នាំ ដើម្បី​បញ្ជូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread