កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងមនុស្ស បណ្តាលឱ្យស្លាប់មនុស្សម្នាក់កើតឡើងនៅថ្ងៃទី២៦ មីនា២០១៧ វេលាម៉ោង៧ និង១០នាទីយប់លើផ្លូវជាតិ លេខ៦ចន្លោះគីឡូមែតលេខ25-26 ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឆោម សៅម៉ាច ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល បានធ្វើដំណើរឆ្លងផ្លូវ ពីលិចទៅកើត បណ្ដាលឱ្យរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក(រត់គេចបាត់) ដែលធ្វើដំណើរពី ជើង ទៅត្បូង ហើយបានមកបុក មនុស្ស ឆ្លងផ្លូវខាងលើបណ្ដាលឱ្យដួលនៅលើទ្រូងផ្លូវ។
ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកស្តារិចពណ៌ស+ក្រហម គ្មានស្លាក លេខ (ជារថយន្តសង្គ្រោះរបស់ភូមិភាគ២ក្រសួងកាពារជាតិ) ធ្វើដំណើរពីជើងទៅត្បូង ហើយបានមកកិនបន្ថែមបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក រថយន្ត បានរត់ទៅឈប់នៅមន្ទីរពេទ្យរុស្សី (ភ្នំពេញ)។ បច្ចុប្បន្នសមត្ថកិច្ចបានអូស យកមករក្សាទុកនៅអធិការដ្ឋានស្រុកមុខកំពូលដោះស្រាយតាមក្រោយ៕
