​ពិតជា​ក្បាល​តាន់​មែន​! បុរស​ម្នាក់នេះ​យក​ក្បាល​បំបែក​ឥដ្ឋ ១១១ ដុំ ដើម្បី​គ្រង​ឯតទគ្គ​កម្ម​ពិភពលោក​

​    ​ជើងឯក​តេ​ក្វាន់​ដូ​វ័យក្មេង​មួយរូប​បាន​យក​ក្បាល​បំបាក់​ដុំឥដ្ឋ​ចំនួន ១១១ ដុំ​យ៉ាង​ផុយ ហើយក៏​បាន​គ្រង​តំណែង​ឯតទគ្គ​កម្ម​ក្នុង​សៀវភៅ​កំណត់​ពិភពលោក​ហ្គី​ណេ​ស​។​

​    ​កីឡាករ Kerim Ahmetspahic វ័យ ១៦ ឆ្នាំ​មកពី​ប្រទេស​បូ​ស្នៀ បាន​បំបែក​ដុំឥដ្ឋ​បន្តុប​លើ​គ្នា​ចំនួន ១៧ ជួរ​ក្នុង​រយៈពេល​ត្រឹមតែ ៣៥ វិនាទី​។​

​    ​ការប្រកួត​ដែល​បានកើត​ឡើង​នៅ​ទីក្រុង Visoko ក្នុងប្រទេស​បូ​ស្នៀ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ បង្ហាញ​ជើងឯក​ខ្សែក្រវ៉ាត់​ខ្មៅ​យក​ក្បាល​របស់ខ្លួន​ដាំដូង​ពីលើ​ដុំ​បំបែក​ថ្ម​។​

​    ​គេ​អាច​ស្តាប់ឮ​អ្នក​ប្រកាស​លទ្ធផល​លាន់មាត់​សរសើរ ស្របពេល​ពួក​មនុស្ស​នៅ​ជុំវិញ​នាំគ្នា​ស្រែក​ហ៊ោ ហើយ​នៅពេល​គាត់​បញ្ចប់​ការប្រកួត គេ​អាច​ឮ​ការស្រែក​អបអរ​ពេញ​ស្ទូ​ឌី​យ៉ូ​៕

ប្រភព៖ បរទេស

 

adverise with khmeread
tiger
Loading ad ...