កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនាថ្ងៃទី២៦ មីនា ២០១៧ វេលាម៉ោង៨ និង៥៦នាទីយប់នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ចន្លោះគីទ្បូ ម៉ែត្រ17-18រវាងអ្នកថ្មើជើង និងរថយន្តបណ្តាលឱ្យស្លាប់ម្នាក់។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ទិត្យ ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ ភូមធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានដើរចេញពីហូបការឈ្មោះ យ៉ាង ប៉ូ ភេទប្រុស អាយុ៥៥ឆ្នាំ (ម្ចាស់ដើមការ) នៅចំណុចកើតហេតុ ហើយជនរងគ្រោះដើរចេញមក មានគ្នា៥ទៅ៦នាក់ឆ្លងផ្លូវនៅមុខរោងការ។
ស្របពេលនោះនៅលើផ្លូវជាតិមានសភាពងងឹត ជនរងគ្រោះដើរពីក្រោយគេឆ្លងមិនទាន់ផុតថ្នល់ជាតិស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅ អ្នកលឿង ទៅភ្នំពេញ ក្នុងល្បឿនលឿន បានបុកលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់នៅ កន្លែងកើតហេតុ។
ក្រោយពីបុកលើជនរងគ្រោះហើយ រថយន្តបានបើកគេចបាត់។ បន្ទាប់ ពីកើតហេតុជំនាញបានចុះចំណុចកើតហេតុ បន្តនីតិវិធី ពិនិត្យសព និងធ្វើការប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងងស្វែងរករថយន្តបង្កហេតុ។
ចំពោះករណីនេះបណ្ដាលមកពីស្ថានភាពងងឹតពេកនៅពេលជនរងគ្រោះឆ្លងផ្លូវរថយន្តមើលមិនឃើញហើយរថយន្តបង្កមានការធ្វេសប្រហែសមិនមើលទីតាំងមានរោងការត្រូវ មានមនុស្សឆ្លងចុះឡើង៕
