ស្លាប់ម្នាក់ទៀតហើយ! ដោយសារសត្វសមុទ្រនេះ

    កោះកុង ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​នៅ​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ១​ព្រឹក នៅ​ចំណុច​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង បន្ទាប់ពី​បាន​បរិភោគ​សត្វ​កាចរ សមុទ្រ បណ្តាលឱ្យ​ពុល​ស្លាប់​តែម្តង។ 

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គឹម ក្រឹម ភេទ​ប្រុស អាយុ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង បាន​បរិភោគ​សត្វ​កាចរ​សមុទ្រ បណ្តាលឱ្យ​ពុល​ស្លាប់។ 

    ក្រោយពី​ទទួលបាន សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​កោះ​កាពិ សហការ​ជាមួយ​គ្រូពេទ្យ​ប្រចាំ​ភូមិ លោក​មេភូមិ បាន​ចុះទៅពិនិត្យ​សាកសព​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ ឃើញថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ពុល​សត្វ​កាចរ​សមុទ្រ​ពិតប្រាកដ​មែន។ 

    បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕
 

adverise with khmeread