adverise with khmeread 13fa0a06 6282 4198 8543 00c836b3fa06

ស្ត្រីម្នាក់ជិះកង់ឆ្លងកាត់ផ្លូវរទេះភ្លើង ត្រូវរទេះភ្លើងកិនដាច់២កំណាត់

    ភ្នំពេញ. ៖ ស្រ្តីម្នាក់ ត្រូវរថយន្តភ្លើងកិនដាច់ខ្លួនជាពីរ ស្លាប់នៅនឹងកន្លែង ត្រង់មុខតុលាការយោធា ស្ថិតនៅជាប់ព្រំប្រទល់ រវាងខណ្ឌសែនសុខនិងខណ្ឌពោធិសែនជ័យ បន្ទាប់ពីនាងជិះកង់ឆ្លងផ្លូវរថភ្លើងបម្រុងនឹងទិញម្ហូបដែលគ្រោះថ្នាក់ចៃដន្យនេះកើតឡើងនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះ ។

    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លក្ខិណាអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង មានប្តីនិងមានកូនស្រីមួយអាយុជាងពីរឆ្នាំ។

    ប្រភពបន្តថា ដំបូងគេឃើញស្រ្តីខាងលើជិះកង់ឆ្លងកាត់ ហើយត្រូវបានគេស្រែកប្រាប់ថា កុំជិះកង់ឆ្លងរថភ្លើងមកហើយ។ ប៉ុន្តែជនរងគ្រោះហាក់មិនបានឮហើយនៅតែជិះឆ្លងមុខទៀត ធ្វើឱ្យរថភ្លើងមកដល់កិនដាច់ខ្លួនស្លាប់តែម្តង៕

adverise with khmeread

មតិយោបល់