adverise with khmeread 3

របួស​ឥត​ល្ហែ​! Sturridge នឹង​ខកខាន​ការប្រកួត​យប់​នេះ​បន្ទាប់​រងរបួស​សាជាថ្មី​

​គ្រូបង្វឹក​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បានដាក់​ការសង្ស័យ​ជាថ្មី​ម្តងទៀត​ចំពោះ​កីឡាករ Daniel Sturridge ទាក់ទង​នឹង​ការវិល​ត្រឡប់មកវិញ​របស់​កីឡាករ​រូបនេះ បន្ទាប់ពី​លោក​ទទួលស្គាល់ថា​បញ្ហា​នៅតែ​បន្ត​កើតឡើង​ដដែលៗ​ចំពោះ​ខ្សែប្រយុទ្ធ​របស់លោក​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ ដែល​ទើបតែ​លេង​បាន ១០៦ នាទី​ឲ្យ​លោក Klopp បាន​ផុស​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក​កាលពី​ថ្ងៃ Boxing Day ថា គាត់​ត្រៀម​រួចរាល់​ហើយ ប៉ុន្តែ​គាត់​នៅតែ​មិនទាន់​ចូលរួម​ហ្វឹកហាត់​ពេញលេញ​ជាមួយ​មិត្ត​រួម​ក្រុម​នៅឡើយ​តាំងពី​ថ្ងៃនោះ​។ ផ្ទុយទៅវិញ​គាត់​កំពុងធ្វើការ​ជាមួយ​ក្រុមគ្រូពេទ្យ​ទៅវិញ ដែល​ពួកគេ​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​កីឡាករ​រូបនេះ​។​

Sturridge បាន​រងរបួស​សរសៃ​ពួរ​កាលពី​ថ្ងៃទី​៦ ខែធ្នូ ក្នុងជំនួប​ជាមួយ Newcastle ប៉ុន្តែ​គ្រូបង្វឹក​ចង់​ឲ្យ​គាត់​យ៉ាងហោចណាស់​ចូលរួម​ហ្វឹកហាត់​ប្រាំពីរ​ឬ​ប្រាំបី​លើកចុងក្រោយ ប៉ុន្តែ​មើលទៅ​វា​ហាក់ដូចជា​គាត់​នឹង​ចូលរួមបាន​ក្នុង​ពាក់កណ្តាល​ខែកុម្ភៈ​។​

​គ្រូបង្វឹក​ហង្ស​ក្រហម Liverpool មិនមាន​សង្ឃឹមថា​នៅពេលណា Sturridge ដែល​អវត្តមាន​ចំនួន ៦១៦ នៃ ១១២៣ ថ្ងៃ​បាន​ចូល​លេង​ក្នុងថ្ងៃនេះ​ឬក៏​ថ្ងៃ​អង្គារ​ក្នុងជំនួប​ជាមួយ Leicester ឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់