បះដៃបះជើង​រអិល​ចុះក្រោម​ដូច​ទឹកជ្រោះ នៅ​ហុងកុង ដោយសារ​ជណ្តើរយន្ត​ប្តូរ​ទិសដៅ ខុស​បច្ចេកទេស​! របួស​យ៉ាងតិច ១៧ នាក់​

    ​អ្នកដើរ​ផ្សារ​ជាច្រើន​នាក់​នាំគ្នា​ស្រែក​ទាំង​ភ័យ​បះសក់ នៅពេល​ជណ្តើរយន្ត​ប្រវែង ៤៥ ម៉ែត្រ ប្តូរ​ទិសដៅ និង​គ្រវាត់​មនុស្ស​ទៅលើ​ដី​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ហុងកុង​។ 

​    ​មនុស្ស​យ៉ាងតិច ១៧ នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​នៅ​ផ្សារ​ទំនើប Mong Kok នៃ​សណ្ឋាគារ Langham Place ក្នុងនោះ​បុរស​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ 

​    ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃអាទិត្យ ក្នុង​ហេតុការណ៍​ដែល​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នេះ មនុស្ស​រាប់សិប​នាក់​បាន​កំពុង​តម្រង់​ជួរ​លើ​ជណ្តើរយន្ត​នៅ​ខាងឆ្វេង​ដៃ​ឡើង​ទៅលើ ប៉ុន្តែ​ភ្លាមៗ​ស្រាប់តែ​វា​ប្តូរ​ទិស​ចុះមក​ក្រោម​វិញ​យ៉ាង​លឿន ជាហេតុ​ធ្វើឱ្យ​មនុស្ស​រអិល​ចុះក្រោម​ទប់​មិន​ឈ្នះ​ឡើយ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...