adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រំលោភ​សេព​សន្ធ​វ​:

     ត្បូងឃ្មុំ ៖ ប៉ូលិស​ស្រុក​មេមត់ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រំចេក បាន​ឃាត់​បុរស​ម្នាក់​តាម​ដីកា​របស់​តុលាការ​ពីបទ​រំលោភ​សេព​សន្ធ​វ​:​កាលពី​វេលា​ម៉ោង​១០ កន្លះ​ព្រឹក​ថ្ងៃទី២៩ ​មករា​ឆ្នាំ​២០១៦ រួច​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​បុរស​ខាងលើនេះ​គឺ​អនុវត្តតាម​ដីកា​លេខ ២៧ របស់ ឈិ​ត‌​ វិ​នា ជា​ចៅ​ក្រុម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចុះ​ថ្ងៃទី ០៣​ធ្នូ​ឆ្នាំ​២០១៥ បង្គាប់​ឲ្យចាប់ខ្លួន​ឈ្មោះ ម៉េ​ន‌​ ស៊ីនា​ត‌ ហៅ​ ម៉ែ​ន‌ សុ​ផា​ត‌ ហៅ តក់ ភេទ​ប្រុ​ស‌ អាយុ ៣១​ឆ្នាំ មុខរប​រ‌ កម្មករ​ជៀ​ជ័រកៅស៊ូ ពីបទ​រំលោភ​សេពសន្ថវៈ​ដោយមាន​ស្ថាន​ទម្ងន់​ដោយសារ​មធ្យោបាយប្រើប្រាស់​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី ២៧​កុ​ម្ភះ​២០១៥ និង​កាល​អំឡុង​ខែមីនា ខែមេសា និង​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ច​ភូមិ​កន្ទួត ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

    បច្ចុប្បន្ន​ឈ្មោះ ម៉េ​ន‌ ស៊ីនា​ត‌ ហៅ ម៉‌ែ​ន សុ​ផា​ត‌ ហ‌ៅ តក់ មាន​ទីលំនៅ ប​ច្ច​ប្បន្ន​នៅ​ភូមិ​គីឡូ ២៤ ឃុំ​រំ​ចេ​ក‌ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធីច្បាប់​៕​

adverise with khmeread

មតិយោបល់