adverise with khmeread 1

ផ្អើល​ដល់​ប៉ូលិស​ខណ្ឌ​សែន​សុខ ដេញចាប់​យុវជន​២​នាក់​ច្រឡំ​ស្មានថា​ចោរ​

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ជាច្រើន​នាក់ បាន​ផ្អើល​ដេញ​ព័ន្ធ​ចាប់ចោរ​កាច់​សោក​លួច​ម៉ូតូ​២​នាក់​ទាំងយប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​នាំគ្នា​មើល តាមពិត​ចាប់​ច្រឡំ​សោះ​។​

     ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​២៩ ខែមករា​ឆ្នាំ ២០១៦ នៅ​ចំណុច​លំ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ   រាជធានី​ភ្នំពេញ ។​

    យុវជន​២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ច្រឡំ​នោះ​ទី​១-​ឈ្មោះ​ម៉ឺន ម៉េង​ឃៀង អាយុ​១៨​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១០​វិ​ទ្យា័​យ​ភ្នំពេញ​ថ្មី ស្នាក់នៅ​ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​ទី​២-​ឈ្មោះ ហូរ សុច​ន្ទ័ អាយុ​១៨​ឆ្នាំ​សិស្ស​ថ្នាក់​១០​វិទ្យាល័យ​ភ្នំពេញ​ស្នាក់នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺ​ពួកគាត់ បាន​ជិះ​ម៉ូតូ​ល្បាត​ការពារ​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ។​ខណៈនោះ​ក៏មាន​ការ​ប្រកាសថា​មាន​ជនសង្ស័យ​កាច់​សោក​ម៉ូតូ​ពីរ​នាក់​តាម​វិទ្យុទាក់ទង​(ID) ដែលមាន​ភិនភាគ​ស្រដៀង​និង​យុវជន​ទាំង​២​នាក់​នេះ​ខាងលើ​។​

   ស្រាប់តែ​ភ្លាមនោះ​ពួកគាត់​ក៏​ប្រទះឃើញ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ស្រដៀង​នឹង​មុខសញ្ញា​ចោរ​ធ្វើ​សកម្មភាព​ដែល​ប្រកាស​នោះ  ក៏​កម្លាំង​រាជ​អាវុធ ហត្ថ​បាន​ជិះ​ម៉ូតូ​ដេញតាម​ជនសង្ស័យ​ដែល​កំពុង​ជិះ​ម៉ូតូ​នោះ ។​

    រហូតមកដល់​ចំណុច​ភូមិសាស្ត្រ​ខាងលើ​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ជាមួយ​ម៉ូតូ​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0069 ។​

    បន្ទាប់ពី​កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​យក​សួរនាំ​និង​ប​ញ្ចូ​ន​បន្តទៅ​សាកសួរ​ពួកគេ​នៅ​ទីប​ញ្ចេ​ការដ្ឋាន​ខណ្ឌ​សែន​សុខ ទើប​ដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​នេះ​មិនមែនជា​មុខសញ្ញា​ចោរ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ដែល​គេ​ស្រែក​ភិនភាគ​តាម​វិទ្យុ​អា​ឌី​នោះទេ ។​

    ក្រោយ​ការសួរនាំ​រួច​កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ក៏​ដោះលែង​យុវជន​ដែល​ឃាត់ខ្លួន​ច្រឡំ​នេះ​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ​ធម្មតា ព្រោះ​ពួកគេ​មិនមាន​ជាប់​ពាក់​
ព​ន្ធ័​បទល្មើស​អ្វី​ឡើយ ៕​

adverise with khmeread

មតិយោបល់