ម៉ូតូ​រ៉ឺម៉ក​ដឹក​ធ្យូង ​និង​ម៉ូតូ បើក​បុក​គ្នា​របួស​បាក់ជើង​ម្នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូរ៉ឺម៉ក​ដឹក​ធ្យូង​ និង​ម៉ូតូ នា​ថ្ងៃទី​២៦ ​មីនា ​២០១៧ ​វេលា​ម៉ោង​២​ និង​៤០​នាទី​ចន្លោះ​គីឡូម៉ែត្រ​លេខ 17-18 ស្ថិត​ក្នុងភូមិ ភូមិធំ​ឃុំ​ភូមិធំ ស្រុ​ក​កៀនស្វាយ ​ខេត្តកណ្ដាល បណ្តាលឱ្យ​របួស​បាក់ជើង​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ អ្នកបើកបរ​ម៉ូតូ ​C125​ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​កណ្ដាល​ 1H7​975 មាន ឈ្មោះ យ៉ែម ម៉ាច ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ នៅ​ភូមិ ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ​រងរបួស​បាក់ជើង​ឆ្វេង និង​ដាច់​ម្រាម​កូនដៃ​ឆ្វេង​ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​គគីរ និង​បន្តទៅ​មន្ទីរពេទ្យ រាជធានីភ្នំពេញ​។​

    ប៉ូលិស​បន្តថា នៅ​ម៉ោង​កើតហេតុ​ខាង​លើក​ម៉ូតូ​រ៉ឺម៉កបង្ក ដែល​បើកបរ​ដោយ​ឈ្មោះ ​ជិម សុ​ផល្លី ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ នៅ​ភូមិ សាំងរ​ងៀង ឃុំ​មហា​សាំង​ ស្រុក​ភ្នំ​ស្រូ​ច ខេត្តកំពង់ស្ពឺ ​បាន​បើក​រ៉ឺម៉ក​ម៉ូតូ ដឹក​ធ្យូង​លក់ ​(​ម៉ូតូ សាន់​យ៉ាន់ ពណ៌​ស​គ្មាន​ស្លាកលេខ ដឹក​ធ្យូង​ពេញ ដឹក​លក់​)​ បើ​ក​ចេញពី​ផ្លូវលំ ភូមិ​ឡើង​ឆ្លង​មកលើ​ផ្លូវជាតិ​លេខ​១​ ត្រង់ចំណុច​កើត​​ហេតុ ម៉ូតូ​រ៉ឺម៉ក​ឆ្លង​មកដល់​ចំណុច​ផ្លូវ​ម៉ូតូ ខាងកើត​ផ្លូវជាតិ ទិសដៅ ​(អ្នក​លឿង​ភ្នំពេញ)​។ 

    ស្របពេលនោះ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ ក្នុងទិសដៅ ស្រប ​(​អ្នក​លឿង ភ្នំពេញ​) ​ហ្វាំ​ង​មិន​ទា​ន់ ក៏​បើក​ម៉ូតូ​គេច​ចេញមក​ខាងក្រោយរ៉ឺម៉ក​ម៉ូតូ​វិញ​តែ​គេច​មិន​ផុត​ក៏បាន​បុក​ត្រូវ​ចំហៀ​ង​ខាងឆ្វេង​ផ្នែក​ខាងក្រោយរ៉ឺម៉ក បណ្ដាល​ឱ្យអ្នកបើក​ម៉ូតូ​ដួល ​និង​រង​​របួស​។​

    ក្រោយ​កើតហេតុ អ្នកបើករ៉ឺ​ម៉ក​បាន​បើក​គេច​ចេញពី​កន្លែងកើតហេតុ​ហើយ ក៏​ត្រូវបាន​ប​ងប្អូន​អ្នករត់ម៉ូតូឌុប​តាម​ចាប់​នឹង​ឃាត់​យកមក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច។ ​ប​ច្ចុ​ប្បន្ន​អ្នកបើករ៉ឺ​ម៉​ក​​ម៉ូតូ​កំពុង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​បន្ត អនុវត្ត​នីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab