ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទៀតហើយ​

    កណ្តាល ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​នា ថ្ងៃទី​២៧ ​មីនា ​២០១៧ វេលា​ម៉ោង​០៨ ​និង​១០​នាទី​ព្រឹក​នេះ​នៅ​ចំណុច ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល។​

    ដំបូង​កម្មករ​ធ្វើ​សំណង់​ម្នាក់​ឈ្មោះ ថៃ សុធី អាយុ ២៧ ឆ្នាំ (​ខ្មែរ​) មុខ របរ​កម្មករ មាន​ទីលំ​នៅ​ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មក​ធ្វើ​សំណង់ នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នៅ​ដីឡូត៍​០១ កន្លែង ជាប់​ផ្លូវជាតិ​លេខ​១ បាន​ប្រទះឃើញគ្រាប់ មួយ​ប្រភេទ មិន​ស្គាល់​ប្រភេទ​នៅ​ជិត កន្លែងធ្វើការ របស់គាត់​។​

    បន្ទាប់មកគាត់ ក៏បាន​រាយការណ៍ មក​សម្ថ​ត​កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គគីរ ហើយ​កម្លាំងប៉ុស្តិ៍​រដ្ឋបា​ល បាន​ចុះ​ទៅដល់កន្លែង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ រួចហើយ​សមត្ថកិច្ច បានដាក់ សញ្ញាហាមឃាត់ និង សញ្ញាគ្រោះថ្នាក់​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ៕

adverise with khmeread