ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់​បុរស​ ២ ​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​បង្ក្រាប​ករណី ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​២​កន្លែង​ផ្សេងគ្នា​នៅ​ចំណុច​ភូមិ​សំរោង ​សង្កាត់​ផ្សារឆ្នាំង ​និង​ចំណុច​ភូមិ​ត្រពាំង​ចឹ​ក្សា​ សង្កាត់​កំពង់ឆ្នាំង ​កាលពី​ថ្ងៃទី​២៦​ មីនា ​២០១៧ វេលា​ម៉ោង​៤​ល្ងាច​។​

    លទ្ធផល​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​គឺ​១-​ឈ្មោះ ​មន ចាន់​ស្រ៊ន​ ភេទប្រុស ​អាយុ​២៥​ឆ្នាំ ​ទីលំនៅ​ភូមិ​សំរោង​សង្កាត់​ផ្សារឆ្នាំង ​និង​២-​ឈ្មោះ ​ធី ធារ៉ា ភេទប្រុស​ អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​ចឹ​ក្សា ​សង្កាត់​កំពង់ឆ្នាំង​។ ​ដកហូត​វត្ថុតាង​៖ ​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស ៣​កញ្ចប់​តូច, ​កញ្ឆា​ក្រៀម​១​កញ្ចប់​តូច​,​ ទូរស័ព្ទ ២​គ្រឿង​,​ ម៉ូតូ ២​គ្រឿង​, ​ស្នាប់ដៃ​១, ឧបករណ៍​សម្រាប់​វេច​ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៕


 

adverise with khmeread