ឃាត់​ចោរលួច​ម៉ូតូ​កង់ ​៣ ​បាន​ម្នាក់​,​ រត់​រួច​ម្នាក់​

    តាកែវ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តតាកែវ បាន​ឃាត់​បុរស ម្នា​ក់លើ​២​នាក់ ក្នុងករណី​លួច​ម៉ូតូ​កង់​បី​កាលពី​ថ្ងៃទី២៦ ​ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ៣​ទៀបភ្លឺ នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពុត​ស ស្រុក​បាទី ខេត្តតាកែវ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​ពី​នាក់ ១-​ឈ្មោះ​ វ៉ា​ញ ចាន់​ធា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​ពោ​ធ៍ ឃុំ​ពុត​ស ស្រុក​បាទី ខេត្តតាកែវ និង​២-​ឈ្មោះ​ ច្រូច បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​រស់នៅ​ភូមិ​ពុត​ស ឃុំ​ពុត​ស ស្រុក​បាទី​ ខេត្តតាកែវ បាននាំគ្នា​លួច​យក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ចំនួន​មួយគ្រឿង​ពាក់​ស្លាក​លេខ ​1FE-6470 ជា​របស់​ឈ្មោះ ​ភិន សារិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ខណៈពេលដែល​ម្ចាស់​ទុក​នៅមុខ​ផ្ទះ​របស់ខ្លួន​។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ញ ចាន់​ធា រីឯ​ឈ្មោះ​ ច្រូច បញ្ញា គេចខ្លួនបាត់។ ​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​ប៉ូលិស​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តតា​កែវ​៕

 

adverise with khmeread
tiger
Loading ad ...