រថយន្ត​បើក​បញ្ច្រាស់​បុក​រះ​ម៉ូតូ​ជាច្រើន​គ្រឿង នៅ​ជិត​ច្រមុះជ្រូក​ក្បាលថ្នល់ ស្លាប់​៣​នាក់ និង​របួស​ជាង​១០​នាក់

    ភ្នំពេញ ៖ យ៉ាងហោច​មនុស្ស​៣​នាក់​ស្លាប់​ និង​ជាង​១០​នាក់ ក្រោយពី​រថយន្ត​មួយគ្រឿង បើក​បញ្ច្រាស​បុក​រះ​អ្នកជិះ​ម៉ូតូ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ម្ដុំ​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន​។​

    ប្រភព​បឋម​បានឱ្យដឹងថា អ្នកបើករថយន្ត​ត្រូវ​ប្រជាពលរដ្ឋ ឡោមព័ទ្ធ​វាយ ស្ទើរ​ស្លាប់​រួច​ប្រគល់​សមត្ថកិច្ច ហើយ​ជនរងគ្រោះ​ដែល​ស្លាប់​និង​រងរបួស ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ហៅ​រថយន្ត​ពេទ្យ ដឹក​យកទៅ​សង្គ្រោះ​។ 

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច កំពុង​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​៕​

adverise with khmeread
tiger
Loading ad ...