រតនគិរី ៖ មានករណីអំពើហឹង្សាដោយចេតនាដោយសារធ្វើលូនៅមុខផ្ទះ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ2017 វេលាម៉ោង ១១ ព្រឹក នៅចំណុច ផ្ទះផ្លូវកែងចុងភូមិចាម ស្ថិតក្នុងភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។
ប៉ូលិសនិយាយថា ជនសង្ស័យមានឈ្មោះ ម៉ាត់ ទីន ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចាម មុខរបរ បើកបរ ។
ចំណែកជនរងគ្រោះឈ្មោះ ទិច សាលី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិ ចាម មុខរបរ កសិករ មានទីលំនៅភូមិកើតហេតុខាងលើ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្នានប៉ូលិសក្រុងបានលុង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី។
តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនដៃដល់វ៉ៃជនរងគ្រោះដោយដៃនិងច្របាច់ក ទីបំផុតអ្នកចាញ់ចូលពេទ្យអ្នកឈ្នះចូលគុក៕
